ព័ត៌មាន

ស្មាតហ្វូន HTC Wildfire E Lite បង្ហាញខ្លួននៅក្នុង Google Play Console ដែលមានបង្ហាញនូវលក្ខណៈសម្បត្តិមួយចំនួនផងដែរ

កាលពីដើមខែនេះ ក្រុមហ៊ុន HTC បានប្រកាសបង្ហាញនូវស្មាតហ្វូន Wildfire E2 ជាផ្លូវការនៅក្នុងប្រទេសរុស្សីជាមួយនឹងលក្ខណៈសម្បត្តិជាច្រើន និងតម្លៃផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់តៃវ៉ាន់នេះក៏ធ្វើការនៅលើស្មាតហ្វូនដែលមានតម្លៃថោកជាងមុននៅក្រោមម៉ាកយីហោ Wildfire ផងដែរ។

image

ស្មាតហ្វូននេះគឺមានឈ្មោះហៅថា Wildfire E Lite ហើយវាក៏បង្ហាញខ្លួននៅក្នុងបញ្ជីរបស់ Google Play Console ផងដែរ។ នៅក្នុងបញ្ជីនេះ ស្មាតហ្វូននេះគឺមានកម្រិតភាពច្បាស់ 720×1440 និង 18:9 aspect ratio ។ ស្មាតហ្វូន Wildfire E Lite នេះមានរ៉េមទំហំ 2GB និងប្រព័ន្ធប្រតិបត្តិការ Android 10 ។ ស្មាតហ្វូននេះដំណើរការនូវ MediaTek&#039s Helio A20 chipset ជាមួយនឹងអង្គគណនា 4 -core Cortex-A53 CPUផងដែរ៕

image