ព័ត៌មាន

Telegram បន្ថែមនូវការខលវីដេអូសម្រាប់គ្រប់ Apps ទាំងអស់របស់ខ្លួន

Telegram បានប្រកាសថានៅទីបំផុតខ្លួនបាននាំយកនូវមុខងារវីដេអូខលសម្រាប់កម្មវិធីនៅលើ Desktop និង Mobile Apps របស់ខ្លួន។ ក្រុមហ៊ុននេះបានប្រកាសនូវមុខងារនេះចាប់តាំងពីក្រុមហ៊ុននេះដំណើរការនៅក្នុងខែសីហា ឆ្នាំ ២០២០ នេះ។

 image

មុខងារវីដេអូខលនេះគឺអាចដំណើរការនៅលើកកម្មវិធីជាច្រើន។ ជាមួយនឹងមុខងារនៃការខលជាសំលេង សម្រាប់ការខលជាវីដេអូនៅក្នុង Telegram គឺជាលក្ខណៈ end-to-end encrypted ។ កម្មវិធីនេះនឹងបង្ហាញនូវ emoji ចំនួន ៤ នៅលើអេក្រង់របស់អ្នក និងដៃគូខលរបស់អ្នក។ ប្រសិនបើអ្នកប្រើប្រាស់នូវ emoji ចំនួន ៤ ដូចគ្នានោះ ការខលនេះគឺត្រូវបានអ៊ីនគ្រីប។

image

ការខលជាសំឡេងនេះគឺប្រើប្រាស់នូវមុខងារ picture-in-picture ដូចនេះអ្នកអាចធ្វើការបង្រួមនូវការខលដើម្បីប្រើប្រាស់នូវកម្មវិធី Apps ផ្សេងទៀតបានផងដែរ។ អ្នកអាចធ្វើការជ្រើសរើសនូវការ Switch នូវការខលជាសំឡេងវិញបាននៅក្នុងពេលខលនេះ។ Telegram សន្យាថានឹងបន្ថែមនូវមុខងារជាច្រើនទៀតនៅក្នុងពេលខាងមុខផងដែរ៕