ព័ត៌មាន

ស្មាតហ្វូន vivo Y20 នឹងបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Snapdragon 460

ក្រុមហ៊ុន vivo កំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ Y19 ដែលបានបង្ហាញខ្លួនកាលពីឆ្នាំមុននេះ។ ស្មាតហ្វូនថ្មីនេះគឺមានឈ្មោះហៅថា Y20 ហើយវាក៏ទទួលបាននូវវិញ្ញាបនបត្រចេញពីអាជ្ញាធររបស់ឥណ្ឌូនេស៊ីផងដែរ។ ស្មាតហ្វូននេះមានលេខម៉ូឌែល V2027 ។ លេខម៉ូឌែល vivo V2027 ក៏បង្ហាញខ្លួននៅលើ Geekbench នៅថ្ងៃទី ២៧ ខែកក្កដានេះផងដែរជាមួយនឹងពិន្ទុ 252 single-core និង 1,239 multi-core ថែមទៀត។

 image

ព័ត៌មាននេះគឺមានការទម្លាយនៅក្នុងបញ្ជីរបស់ benchmark ដែលមានការបង្ហាញថា ស្មាតហ្វូន vivo Y20 នេះប្រើប្រាស់នូវបន្ទះឈីប Qualcomm&#039s Snapdragon 460 chipset រ៉េមទំហំ 4GB ប្រព័ន្ធប្រតិបត្តិការ Android 10 និង Funtouch OS របស់ vivo ថែមទៀត៕

image