ព័ត៌មាន

ស្មាតហ្វូន Motorola Razr 2020 នឹងមានថាមពលថ្មទំហំ 2,633mAh ជាមួយនឹងបច្ចេកវិទ្យា 18W charging

ស្មាតហ្វូន Motorola Razr 2020 ( ឬ Razr 5G) នឹងមានទំហំថាមពលថ្មខុសពីមុនបន្តិច ហើយវាក៏មានការបង្កើនទៅលើបច្ចេកវិទ្យាសាកថ្មផងដែរបើធៀបទៅនឹងម៉ូឌែលជំនាន់មុននេះ។ តាមការបញ្ជាក់នៅក្នុងវិញ្ញាបនបត្រ TUV Rheinland នោះ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 2,633mAh ជាមួយនឹងបច្ចេកវិទ្យា 18W charging ផងដែរ។

 image

ស្មាតហ្វូន Motorola Razr 2020 មានថាមពលថ្មចំនួន ២ គឺទំហំ 1,180mAh និង 1,453mAh ។ បើធ្វើការប្រៀបធៀបនោះ ស្មាតហ្វូន Razr 2019 គឺមានថាមពលថ្មទំហំ 2,510mAh ជាមួយនឹងបច្ចេកវិទ្យា 15W charging ថែមទៀត។

image

ស្មាតហ្វូន Motorola Razr 2020 នេះនឹងបង្ហាញខ្លួននៅថ្ងៃទី ៩ ខែកញ្ញាជាមួយនឹងបន្ទះឈីប Snapdragon 765G chipset, 8GB RAM, 256GB storage, 48MP Samsung Quad-Bayer និងកាមេរ៉ាខាងមុខទំហំ 20MP selfie ។ អេក្រង់របស់វាគឺមានទំហំ 6.2-inch ឬអាចនឹងមានទំហំ 6.7-inch ៕