ព័ត៌មាន

realme អ្នកផ្សព្វផ្សាយបច្ចេកវិទ្យាពេញនិយម បានបង្កើតនូវព្រឹត្តការណ៍ “828 realme Fan Fest" រីកលូតលាស់ជាមួយនឹងយុវវ័យធ្វើជាខ្លួនឯងយ៉ាងពិតប្រាកដ

នៅថ្ងៃទី ១៨ ខែសីហា នេះ realmeដែលជាម៉ាកបច្ចេកវិទ្យាដែលមានការផ្តោតទៅលើគុណភាពដែលមានភាពឆ្ពោះទៅមុខ និងការរចនាពេញនិយមបានប្រកាសជាផ្លូវការថានៅថ្ងៃទី ២៨ ខែសីហានឹងមានកម្មវិធី “828 ​​​​​​realme Fan Fest” ក្រោមប្រធានបទ​ “Dare to Be realme” គាំទ្រ និងលើកទឹកចិត្តអោយយុវវ័យមានភាពក្លាហានធ្វើជាខ្លួនឯង ក្លាយជាអនុភាពដ៏អស្ចារ្យសម្រាប់កែប្រែពិភពលោក ទាក់ទាញនូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវវ័យ។

 នៅក្នុងកំឡុងពេលព្រឹត្តការណ៍នេះ realmeនឹងមាននាំមកនូវការបញ្ចុះតម្លៃដ៏អស្ចារ្យប្រចាំឆ្នាំ ដើម្បីជាការអរគុណដល់អ្នកគាំទ្រនៅជុំវិញពិភពលោកដែលតែងតែស្រលាញ់និងគាំទ្រដល់realmeកន្លងមក ហើយនិងមានព្រឹត្តការណ៍ចែកអាវយឺត ​“Dare to Be___” ជូនដល់ Fan និងបង្កើតគម្រោង “realme ឧបត្ថម” គាំទ្រអ្នកប្រើប្រាស់វ័យក្មេងសម្រេចគោលបំណងរបស់ខ្លួន។ 

image

បច្ចុប្បន្ននេះ​​​ ​ម៉ាកបច្ចេកវិទ្យាពេញនិយមដែលហ៊ានឆ្ពោះទៅមុខមួយនេះបានពង្រីកទីផ្សារយ៉ាងឆាប់រហ័សរហូតដល់ទៅ ៥៩ ទីផ្សារទូទាំងពិភពលោកដោយទើបតែបង្កើតបានត្រឹមរយៈពេលពីរឆ្នាំប៉ុណ្ណោះ ហើយអ្នកប្រើប្រាស់ទូទាំងប្រទេសមានដល់ទៅជាង​ ៤០លាននាក់ ជាប់ចំណាត់ថ្នាក់លេខ ៧ ទូទាំងពិភពលោក។ ក្នុងនោះផងដែរនៅក្នុងទីផ្សារប្រទេសកម្ពុជា realmeបានក្លាយជាម៉ាកបច្ចេកវិទ្យាមួយដែលទទួលបានការចូលចិត្តពីសំណាក់យុវវ័យជាងគេ ។ តើrealmeមានកំលាំងពិសេសអ្វីទើបទទូួលបានការចូលចិត្តពីយុវវ័យជាច្រើនបែបនេះ?

image

 ហ៊ានឆ្ពោះទៅមុខគឺជាទស្សនៈវិស័យរបស់realme កន្លងមក

 នៅក្នុងត្រីមាសដែលទើបតែកន្លងផុតទៅនេះ ទីផ្សារស្មាតហ្វូននៅទូទាំងពិភពលោកកំពុងមានការធ្លាក់ចុះយ៉ាងខ្លាំង មានតែrealme ប៉ុណ្ណោះក្លាយជាAndoid ស្មាតហ្វូនដែលមានការកើនឡើងផ្ទុយនឹងនិន្នាការ ។ យោងតាមរបាយការណ៍កាលពីត្រីមាសទីពីរឆ្នាំ២០២០របស់Counterpointបានបង្ហាញអោយដឹងថា realmeបានបន្តជាប់ជាម៉ាកស្មាតហ្វូនដែលរីកចម្រើនឆាប់រហ័សជាងគេក្នុងពិភពលោកនៅក្នុង៤ត្រីមាសជាប់គ្នា និងមានការកើនឡើង11% ហើយបានក្លាយជាម៉ាកស្មាតហ្វូនតែមួយគត់ដែលមានចំនួនលក់កើនឡើងដល់ទៅ11% ។ ហើយលទ្ធផលដែលrealmeទទួលបានក៏សមស្របនឹងទស្សនៈវិស័យ “​ ហ៊ានឆ្ពោះទៅមុខ ”។

image 

ប្រភព :Counterpoint Smartphone Shipment Market Share Q2 2020

 ប្រសិនបើចង់ដឹងច្បាស់ពីមូលហេតុពិតប្រាកដយើងមើលឃើញថាrealme ថ្វីត្បិតតែមានអាយុកាលវ័យក្មេងពិតមែនប៉ុន្តែមិនមានន័យថាក្មេងខ្ជីនោះទេ​  ហើយផលិតផលគុណភាពល្អរបស់realmeគឺជាចំនុចសំខាន់មួយដែលធ្វើអោយrealmeរក្សារបាននូវការកើនឡើងផ្ទុយនឹងនិន្នាការ។​  

នៅក្នុងទីផ្សារប្រទេសកម្ពុជា ចាប់តាំងពីការដាក់ប្រកាសផលិតផលកាលពីខែវិច្ឆិកាឆ្នាំ២០១៩រហូតមកដល់បច្ចុប្បន្ននេះ realme ដែលមានអាយុកាលវ័យក្មេងបាន​ដាក់ចេញនូវផលិតផល​​ “ឆ្ពោះទៅមុខ” ថ្មីជាច្រើននិងនាំមុខក្នុងការអនុវត្តន៍បច្ចេកវិទ្យាជឿនលឿននិងមុខងារថ្មីៗទៅកាន់ផលិតផលដែលមានប្រជាប្រិយកាន់តែច្រើន បង្កើតបានជាបទពិសោធន៍ឆ្ពោះទៅមុខមួយពេញលេញ ។ ដូចជាflagship ស្មាតហ្វូន5G realme X50 Pro ដែលមានការសាកលឿន65W  6seriesដែលមានម្រិតអេក្រង់90Hzនិងកាមេរ៉ាក្រោយ4គ្រាប់64MP realme C11 ដែលអាចកាន់ថ្មបានរយៈពេល40ថ្ងៃនិងមានការរចនាដែលលេចធ្លោ ផ្តល់អោយអ្នកប្រើប្រាស់នូវបទពិសោធន៍ដែលល្អបំផុតដោយមានការរចនាដែលពេញនិយមនិងគុណភាពល្អ ហើយនេះក៏ធ្វើអោយrealmeទទួលបានការគាំទ្រកាន់តែច្រើនឡើងៗនៅក្នុងទីផ្សារប្រទេសកម្ពុជា ។

image

 ផលិតផលលក់ដាច់ខ្លាំងដោយមិនមែនជាការចៃដន្យក្រៅពីផលិតផលគុណភាពល្អដែលយើងអាចមើលឃើញអ្វីដែលកាន់តែច្បាស់នោះគឺស្មារតីរបស់realmeដែលដូចគ្នាដែរទៅនឹងអតិថិជនវ័យក្មេងមានការរីកចម្រើនជាមួយយុវវ័យ។

 realme ក៏ដូចគ្នាទៅនឹងយុវវ័យដែរ គឺនៅតែបន្តជឿថា “ការកែប្រែពិភពលោកគឺមិនត្រូវការគិតពីបែងចែកចំណាត់ថ្នាក់ ” ដោយវាយបំបែកនូវ ភាពក្លាហាននិងសម្ថភាពទូទៅ ផ្នែកបច្ចេកវិទ្យានិងការរចនាតែងតែឆ្ពោះទៅមុខជានិច្ច ថែមទាំងនាំយកការបញ្ចូលគ្នារវាងភាពពេញនិយមនិងបច្ចេកវិទ្យាដាក់នៅក្នុងជួរតម្លៃកាន់តែទាប ហ៊ានក្លាយទៅជាឧស្សាហកម្មស្មាតហ្វូននិងAIoTដែលមានអនុភាពថ្មីដែលឆ្ពោះទៅមុខដែលមិនអាចមើលរំលង នាំមកនូវជីវិតឆ្លាតវៃពេញនិយមដែលយុវវ័យចូលចិត្ត វាក៏បង្ហាញការបង្ហាញពីស្មារតីនៃភាពស្មោះត្រង់របស់យុវវ័យចំពោះខ្លួនឯងដែរ។ realme បានលើកទឹកចិត្តយុវវ័យអោយធ្វើតាមចិត្តរបស់ខ្លួន ធ្វើរឿងដែលខ្លួនចង់ធ្វើ សម្រេចនូវក្តីស្រមៃនីមួយៗ ហ៊ានធ្វើជាខ្លួនឯង ។

 ក្នុងនាមជាម៉ាកដែលពេញចិត្តនឹងទំនាក់ទំនងជាមួយយុវវ័យសម្រាប់នៅក្នុងទីផ្សារប្រទេសកម្ពុជាrealme បានចំណាយគំនិតជាច្រើនទំនាក់ទំនងជាមួយយុវវ័យ

 ក្រៅពីផ្តល់ជូនអតិថិជននូវបទពិសោធន៍ផលិតផលដែលមានគុណភាពល្អហួសពីការស្មាន realmeបានបង្កើតនូវ ព្រឹត្តការណ៍realme Day  នៅថ្ងៃទី8និងទី9ជារៀងរាល់ខែ និងមានផ្តល់ជូនការបញ្ចុះតម្លៃទៅលើផលិតផល ធ្វើអោយអតិថិជនវ័យក្មេងទទួលបាននូវការភ្ញាក់ផ្អើលដែលនឹកស្មានមិនដល់។ ក្រៅពីនេះrealme ក៏មានផ្តល់ជូននូវសេវាកម្មក្រោយពេលលក់ដែលមានប្រសិទ្ធភាពខ្ពស់និងមានគុណភាពខ្ពស់ដូចជាការតំឡើងប្រព័ន្ធ ការថែរក្សារូបរាងខាងក្រៅនិងការជួសជុលរហ័សរយៈពេលមួយម៉ោងដើម្បីបង្កើនបទពិសោធន៍អ្នកប្រើប្រាស់នៅគ្រប់ទិដ្ឋភាពទាំងអស់។

 នៅក្នុងការទំនាក់ទំនងជាមួយយុវវ័យ realmeបានប្រើប្រាស់ជំនោរលេងពេញនិយមដែលពួកគេចូលចិត្តបំផុត ដោយក្រៅពីបានអញ្ជើញតារាល្បីដែលយុវវ័យចូលចិត្តបំផុតគឺលោក G-Devith ធ្វើជាអ្នកតំណាងហើយនោះ realmeនៅមានការសហការជាមួយហ្គេមដែលកំពុងពេញនិយម​ IP mlbb និងpubg និងក្រុមហ៊ុនប្រតិបត្តករដ៏ធំនៅក្នុងប្រទេស Smart រួមជាមួយនិងSting ក្រុមហ៊ុនភេសជ្ជៈធំនៅក្នុងប្រទេស និងបន្តស្វែងរកការរួមបញ្ជូលនៃបច្ចេកវិទ្យានិងជំនោរលេងពេញនិយម។ 

image

ដើម្បីកាន់តែមានទំនាក់ទំនងល្អជាមួយយុវវ័យ នៅក្នុងព្រឹត្តការណ៍ “ 828 realme Fan Fest”  បានជ្រើសយកនូវជំនោរលេងដែលយុវវ័យបច្ចុប្បន្ននិយមចូលចិត្ត ហើយបានបង្ហាញពីបុគ្គលិកលក្ខណៈ និងលើកទឹកចិត្តអោយអ្នកប្រើប្រាស់ទាំងអស់ចូលរួមជាមួយrealmeហ៊ានលេងហ៊ានធ្វើជាខ្លួនឯង​។ មិនត្រឹមតែមានកាដូដូចជា​PowerBank កាបូបស្ពាយក្រោយនិងកាដូផ្សេងៗជាច្រើននោះទេ តើនឹងមានការភ្ញាក់ផ្អើលអ្វីផ្សេងទៀតសម្រាប់ការដាក់លក់ដំបូងនោះ យើងរង់ចាំមើលទាំងអស់គ្នា៕