ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy S20 Fan Edition បង្ហាញខ្លួនជាមួយនឹង​ ៦ ពណ៌សម្រាប់ធ្វើការជ្រើសរើស

នៅដើមខែនេះ យើងបានឃើញនូវវត្តមានរបស់ស្មាតហ្វូន Samsung Galaxy S20 Fan Edition ហើយនៅក្នុងរូបភាព​ CAD renders ក៏មានការបង្ហាញនូវរូបរាងរបស់ស្មាតហ្វូននេះនៅគ្រប់ជ្រុងតែម្តង។ នៅថ្ងៃនេះ យើងបានឃើញនូវរូបភាព Renders ដែលត្រូវបានទម្លាយដោយ​ Evan Blass ដែលមានការបង្ហាញថា ស្មាតហ្វូន Galaxy S20 Fan Edition នេះមាន ៦ ពណ៌សម្រាប់ធ្វើការជ្រើសរើស។

 image

នៅក្នុងរូបភាព Renders នេះគឺជាស្មាតហ្វូន S20 Fan Edition ដែលមានអេក្រង់ punch hole ហើយវាមានកម្រិតអេក្រង់ FullHD+ និងកម្រិតភាពច្បាស់ 120Hz refresh rate ដែលមានអេក្រង់ចន្លោះទំហំ 6.4 និង​ 6.5 inches ។ សម្រាប់ផ្នែកខាងក្រោយនោះ ស្មាតហ្វូននេះគឺមានកាមេរ៉ា ៣ គ្រាប់ដែលមានការឌីស្សាញបញ្ឈរដែលមានទំហំ 12MP, 12MP ultrawide និង​ 8MP telephoto ។

image

ស្មាតហ្វូន Galaxy S20 Fan Edition នេះគឺមានប៊ូតុង Power និង Volume នៅគែមខាងស្តាំជាមួយនឹងរន្ធដោត USB-C នៅផ្នែកខាងក្រោម។ ស្មាតហ្វូននេះមានបន្ទះឈីប Snapdragon 865 SoC។ ស្មាតហ្វូន Galaxy S20 Fan Edition មានប្រព័ន្ធ IP68 សម្រាប់ការពារធូលី និងទឹក និងថាមពលថ្មទំហំ 4,500 mAh ។ ស្មាតហ្វូននេះមានតម្លៃ KRW900,000 ($760/€640) ៕

image