ព័ត៌មាន

មហាអំណាចស្មាតហ្វូនប៊ិក Galaxy Note 20 | Galaxy Note 20 Ultra ដែលបានអង្រួនពិភពលោកឱ្យកក្រើកបានដាក់លក់ផ្លូវការក្នុងប្រទេសកម្ពុជាហើយជាមួយនឹងកម្មវិធីប្រូម៉ូសិនពិសេសអស្ចារ្យបំផុត…!

នៅទីបំផុត…ថ្ងៃដែលរង់ចាំយ៉ាងអន្ទះសារបានមកដល់ហើយ…!

 ពិភពលោកទាំងមូលសុទ្ធតែបានដឹងឭ និងឃើញពីភាពអស្ចារ្យក៏ដូចជាអានុភាពដ៏មហិមារបស់ មហាអំណាចស្មាតហ្វូនប៊ិក SAMSUNG Galaxy Note 20 និង Galaxy Note 20 Ultra ដែលបានធ្វើការបង្ហាញខ្លួនកាលពីពេលថ្មីៗនេះរួចមកហើយ!

ហើយឥឡូវនេះមហាអំណាចស្មាតហ្វូនប៊ិក SAMSUNG Galaxy Note 20 និង Galaxy Note 20 Ultra ដែលគ្រប់គ្នាសុទ្ធតែស្រមៃចង់ប្រើ និងក្រេបយកនូវបទពិសោធន៍ការងារ និងការកម្សាន្តដ៏សម្បូរបែបក៏បានដាក់លក់ផ្លូវការលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជាយើងហើយជាមួយនឹងកម្មវិធីប្រូម៉ូសិនថែមជូនដ៏រំភើបអស្ចារ្យមិនធ្លាប់មានពីក្រុមហ៊ុន សាមសុង ផងដែរ!

 សូមរំឮកផងដែរថាក្រោយពីការស្វែងយល់ពីតម្រូវការរបស់អតិថិជនអ្នកប្រើប្រាស់ ស្មាតហ្វូន របស់ខ្លួនទាំងអស់ទូទាំងពិភពលោក…លើកនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង បានផ្តល់ជូននូវភាពភ្ញាក់ផ្អើលយ៉ាងកក្រើក និងស្ញប់ស្ញែងគួរជាទីមោទនៈបំផុតដោយរចនាឡើងនូវ ពណ៌ថ្មីដ៏ទាក់ទាញ…រូបរាងស៊ិចស៊ី…បំពាក់ស្តេចកំពូលកាមេរ៉ា…បច្ចេកវិទ្យាថ្មីៗ…កម្លាំងម៉ាស៊ីនកាន់តែធំ…និងអ្វីដែលអង្រួនដួងចិត្ត ស្អិតជាប់បេះដូងអ្នកប្រើប្រាស់ស៊េរី Note ក៏ដូចជាអ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់នោះគឺ ស្តេចកំពូលប៊ិកវេទមន្ត(S-Pen) នេះតែម្តង! 

ស្តេចកំពូលប៊ិកវេទមន្ត(S-Pen) គឺត្រូវបានរចនា និងអភិវឌ្ឍឡើងកាន់តែប្រសើរ និងវៃឆ្លាតជាងមុន…កាន់តែស្និទ្ធជាងមុន…កាន់តែរអិលរលូនជាងមុន និងកាន់តែមានអារម្មណ៍ដូចកាន់ប៊ិកសរសេរពិតៗដោយឆ្លុះបញ្ចាំងពីអានុភាពសម្រាប់ការងារដែលវាប្រៀបបានទៅនឹងកុំព្យូទ័រដែលមានអានុភាពខ្លាំងបំផុតស្ថិតក្នុងដៃអ្នក!

ខាងក្រោមនេះគឺជាលក្ខណៈសម្បត្តិពិសេស…ទំនើប…និងកាន់តែអស្ចារ្យរបស់អធិរាជមហាអំណាចស្មាតហ្វូន SAMSUNG Galaxy Note 20 និង Galaxy Note 20 Ultra៖

 image

* Galaxy Note 20 Ultra

– តម្លៃ៖ $1,199 សម្រាប់ទំហំផ្ទុក (Storage) 256GB និង $1,299 សម្រាប់ទំហំផ្ទុក (Storage) 512GB

– មានបំពាក់ស៊ីមអេឡិចត្រូនិច (e-Sim) ៖ មានជម្រើសច្រើនសម្រាប់អ្នកប្រើប្រាស់!  លោកអ្នកអាចប្រើ Nano SIM Card ទាំង 2 ក៏បាន ឬប្រើ Nano SIM 1 + e-SIM ដោយអាចឱ្យយើងបន្ថែមមេម៉ូរីបានផងដែរ)! 

– ទំហំអេក្រង់៖ 6.9 អ៊ីញ

– ប្រភេទកញ្ចក់អេក្រង់៖ Infinity-O Display ប្រភេទ Dynamic AMOLED 2X

– កាមេរ៉ាមុខ 1 គ្រាប់៖ ទំហំ 10 MP

– កាមេរ៉ាក្រោយ 3 គ្រាប់៖ 108 MP (Wide), 12 MP (Telephoto), 12 MP (Ultra-Wide)

– ប្រព័ន្ធដំណើរការ (CPU)៖ Exynos 990

– អង្គចងចាំ៖ រ៉េម (RAM) 8 GB, រ៉ូម (ROM) 256 GB ដល់ 512 GB និងអាចបន្ថែមក្រៅបានរហូតដល់ 1 TB

– ថាមពលថ្ម៖ 4,500 mAh (សាកថ្មល្បឿនលឿនបំផុត)

– ពណ៌៖ Mystic Black (ខ្មៅ), Mystic White (ស), Mystic Bronze (សំរឹទ្ធ)

 image

* Galaxy Note 20

– តម្លៃ៖ $949 (256GB)

– មានបំពាក់ស៊ីមអេឡិចត្រូនិច (e-Sim) ៖ មានជម្រើសច្រើនសម្រាប់អ្នកប្រើប្រាស់!  លោកអ្នកអាចប្រើ Nano SIM Card ទាំង 2 ក៏បាន ឬប្រើ Nano SIM 1 + e-SIM ដោយអាចឱ្យយើងបន្ថែមមេម៉ូរីបានផងដែរ)! 

– ទំហំអេក្រង់៖ 6.7 អ៊ីញ

– ប្រភេទកញ្ចក់អេក្រង់៖ Infinity-O Display ប្រភេទ Dynamic AMOLED 2X

– កាមេរ៉ាមុខ 1 គ្រាប់៖ ទំហំ 10 MP

– កាមេរ៉ាក្រោយ 3 គ្រាប់៖ 12 MP (Wide), 64 MP (Telephoto), 12 MP (Ultra-Wide)

– ប្រព័ន្ធដំណើរការ (CPU)៖ Exynos 990

– អង្គចងចាំ៖ រ៉េម (RAM) 8 GB, រ៉ូម (ROM) 256 GB

– ថាមពលថ្ម៖ 4,300 mAh (សាកថ្មល្បឿនលឿនបំផុត)

– ពណ៌៖ Mystic Green (បៃតង), Mystic Gray (ប្រផះ), Mystic Bronze(សំរឹទ្ធ)

 * បញ្ជាក់៖ រាល់ការជាវមហាអំណាចស្មាតហ្វូនប៊ិក Galaxy Note 20 និង Galaxy Note 20 Ultra

អតិថិជនទាំងអស់នឹងទទួលបានជាមួយនឹងការថែមជូនយ៉ាងពិសេសដូចជា៖

– ថែមជូនស្រោមទូរស័ព្ទថ្លាហ្ស៊ីន (Back Cover) ដ៏ស្រស់ស្អាត 1 ភ្លាម!

– បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!

– ស៊ីមស្មាតលេខពិសេសតម្លៃ 54 ដុល្លារ ជាមួយគម្រោងស្មាតចំនួន 52 សប្តាហ៍!

– បង់រំលស់ដោយគ្មានការប្រាក់ (០%)ចំនួន 0៩ ខែ ជាមួយមីក្រូហិរញ្ញវត្ថុ អ៊ីអន!

 សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនដោយឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

 * លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត