ព័ត៌មាន

NOKIA បង្ហាញអំពីរោងចក្រ OULU របស់ខ្លួនដែលពិតជាអស្ចារ្យមែនទែន

ក្រុមហ៊ុន Nokia បានបញ្ចេញនូវវីដេអូថ្មីមួយរបស់ខ្លួននៅលើ Youtube channel ផ្លូវការរបស់ខ្លួនដែលមានការបង្ហាញអំពីសមត្ថភាពដ៏អស្ចារ្យនៅក្នុងរោងចក្រ Oulu នៅក្នុងប្រទេសហ្វាំងឡង់។ រោងចក្រនេះគឺជាកន្លែងដែលក្រុមហ៊ុន Nokia ធ្វើការផលិតនូវឧបករណ៍ Radio ចុងក្រោយបំផុត និងកន្លែងដែលក្រុមហ៊ុន Nokia ធ្វើការតេស្តទៅលើកម្មវិធី Software និងដំណោះស្រាយជាច្រើនទៅលើការតភ្ជាប់គ្នានៃរោងចក្រជាច្រើននោះ។

image

នៅក្នុងវីដេអូនេះអ្នកនឹងឃើញនូវឧបករណ៍ជាច្រើនដែលធ្វើការតម្លើងនៅក្នុង 4.9 LTE network ដែលអាចធ្វើការ​ upgrade ទៅកាន់ 5G តាមរយៈការអាប់ដេត software របស់ខ្លួន។ វាពិតជាគួរអោយចាប់អារម្មណ៍មែនទែន។ ការផលិតដោយស្វ័យប្រវត្តិនេះគឺតាមរយៈ Digital Automated Cloud របស់ក្រុមហ៊ុន​Nokia ៕

image