ព័ត៌មាន

NOKIA FEATURE PHONE ដំណើរការនូវ Android កាមេរ៉ា Selfie ប៊ូតុង GOOGLE ASSISTANT បង្ហាញខ្លួននៅលើអនឡាញ

ពាក្យចចាមអារ៉ាមជាច្រើនអំពីទូរស័ព្ទ Nokia feature phone ហាក់ដូចជាស្ងប់ស្ងាត់មួយរយៈ។ វាចាប់ផ្តើមពីវត្តមានរបស់ Nokia នៅក្នុងព្រឹត្តិការណ៍ CES19 ។ ពេលនេះ នៅក្នុងវីដេអូបែកធ្លាយមួយបញ្ជាក់ថា​ទូរស័ព្ទ  Nokia feature phone ដំណើរការនូវ  Android ហើយវាមានប៊ូតុង Keyboard និង Google Assistant  រួមជាមួយនឹងកាមេរ៉ាខាងមុខថែមទៀត។

 image

ទូរស័ព្ទនេះនឹងក្លាយជា  Android feature phone ដែលក្រុមហ៊ុន​Nokia គ្រោងនឹងនាំយកមកកាន់ទីផ្សារនោះ។ យើងក៏បានឃើញនូវវត្តមានរបស់ Nokia feature phone ដែលមានលេខម៉ូឌែល TA-1316 ឆ្លងកាត់វិញ្ញាបនបត្រ FCC ផងដែរ៕

image