ព័ត៌មាន

realme C12 ស្មាតហ្វូនមានថាមពលធំថ្ម 6000mAh ដំបូងបង្អស់នៅប្រទេសកម្ពុជានឹងប្រកាសជាផ្លូវការនៅថ្ងៃ 27 ខែសីហានេះហើយ

កាលពីថ្ងៃទី ២២ ខែសីហា realme ម៉ាកបច្ចេកវិទ្យាពេញនិយមដែលហ៊ានឆ្ពោះទៅមុខ បានដាក់បង្ហាញនូវស្មាតហ្វូនម៉ូឌែលថ្មីគឺ realme C12 ហើយនេះគឺជាស្មាតហ្វូនមានថាមពលថ្មធំ6000mAh ដែលបានប្រកាសជាផ្លូវការដំបូងបង្អស់នៅកម្ពុជាដែលអាចកាន់ថ្មបានយូរបំផុតរហូតដល់ទៅ 57 ថ្ងៃថែមទៀត។ ខណៈពេលដែលស្មាតហ្វូននេះនៅមិនទាន់បានដាក់ប្រកាសជាផ្លូវការផង វាក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅហើយ។ នៅថ្ងៃទី ២៧ ខែសីហានេះ ស្មាតហ្វូន realme C12នឹងដាក់ប្រកាសតម្លៃជាផ្លូវការ ហើយនឹងមានការដាក់លក់លើកដំបូងនៅថ្ងៃបន្ទាប់ សួមទន្ទឹមរង់ចាំទាំងអស់គ្នា ។ 

 image

ដោយផ្អែកលើបន្ទះឈីបលេងហ្គេម Media Tek Helio G35 realme C12 អាចធានាបាននូវភាពរលូបនៃគុណភាពនិងការប្រើប្រាស់នៃស្មាតហ្វូនទាំងមូល ។ ដើម្បីធ្វើអោយមុខងារស្មាតហ្វូនដំណើរការបានល្អ សមត្ថភាពនៃការកាន់ថ្មគឺពិតជាសំខាន់ណាស់។ realmeយល់ពីតម្រូវការរបស់យុវវ័យទៅលើផ្នែកថាមពលថ្ម ហើយrealme C12 ម៉ូឌែលថ្មីមួយនេះនៅតែបានបន្តរក្សានូវគុណសម្បត្តិថាមពលថ្មធំនៃC series ហើយបានដំណើរការថាមពលថ្មធំ 6000mAh លើកដំបូងនៅក្នុងទីផ្សារប្រទេសកម្ពុជា គាំទ្រការប្រើប្រាស់Spotify 60ម៉ោង ឬក៏ការមើលវីដេអូyoutube ចំនួន28ម៉ោង គ្រឿងបំពាក់ដែលមានគុណភាពល្អបែបនេះនឹងវាយបំបែកការយល់ឃើញរបស់អតិថិជនទៅលើស្មាតហ្វូនកម្រិតថវិកាម្តងទៀត។

 image

ស្របពេលជាមួយគ្នានេះដែរនៅផ្នែកកម្មវិធីនៃស្មាតហ្ចូន realme C12 មានមុខងារសន្សំសំចៃថ្ម ដែលថ្ម5%អាចនិយាយទូរស័ព្ទបានដល់ទៅ2ម៉ោង45នាទី ថែមទាំងមានមុខងារដែលអាចកាត់បន្ថយការប្រើប្រាស់ថាមពលថ្មដែលបានមកពីកម្មវីធីមិនចាំបាច់មួយចំនួន ដោយមានការរួមផ្សំនៃកម្មវិធី គឺអាចឆ្លើយតបយ៉ាងល្អឥតខ្ចោះនូវតម្រូវការរបស់អ្នកប្រើប្រាស់និងដោះស្រាយនូវបញ្ហាថាមពលថ្មរបស់អ្នកប្រើប្រាស់ផងដែរ។ 

ស្មាតហ្វូនដែលមានថាមពលថ្មធំត្រូវការប្រព័ន្ធសុវត្ថិភាពខ្ពស់ទើបធ្វើអោយអ្នកទាំងអស់គ្នាមានអារម្មណ៍សុវត្ថិភាព ។ realme C12 មានតួខ្លួនរឹងមាំ ផ្ទៃខាងក្រោយផលិតពីវត្ថុធាតុដើមដែលអាចការពារភ្លើង ។ ហើយនិងមានប្រើឧបករណ៍ចាប់សញ្ញាថាមពលនិងឧបករណ៍ចាប់សញ្ញាត្រួតពិនិត្យសីតុណ្ហភាពដើម្បីតាមដានស្ថានភាពបន្ទាន់នៃស្មាតហ្វូនដោយស្វ័យប្រវត្តិដូច្នេះធ្វើអោយអ្នកប្រើប្រាស់កាន់តែទុកចិត្តក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។ 

តម្រូវការយុវវ័យចំពោះមុខងារថតរូបនៃស្មាតហ្វូនកាន់តែខ្ពស់ ។ realme C12 មានកាមេរ៉ាក្រោយ4 គ្រាប់AI 13MP ថែមទាំងមានមុខងារថតច្បាស់ពេលយប់និងមុខងារថតព្រាលខាងក្រោយ នាំមកនូវបទពិសោធន៍ថ្មីដល់អតិថិជន។ កាមេរ៉ាមុខ5MP ធ្វើអោយអ្នកថតបានកាន់តែអស្ចារ្យ និងអាចបំពេញនូវតម្រូវការរបស់អតិថិជនបានយ៉ាងល្អ ។ សម្រាប់ការរចនាផ្នែកខាងក្រៅ realme C12 មានពីរជម្រើសជាពណ៍ក្រហមនិងពណ៍ខៀវ ដោយមានការប៉ូលា និងឆ្លាក់ឡាស៊ែរធ្វើអោយមើលទៅកាន់តែទាន់សម័យ។ 

ក្នុងនាមជាម៉ូឌែលថ្មីបំផុតនៃrealme C series ​realme C12ដែលមានថាមពលថ្ម6000mAh នឹងនាំមកនូវបទពិសោធន៍កាន់តែអស្ចារ្យជាងមុនដល់យុវវ័យ ហើយនៅថ្ងៃទី27ខែសីហានេះនឹងមានការដាក់ប្រកាសតម្លៃជាផ្លូវការផងដែរ សូមទន្ទឹងរង់ចាំទាំងអស់គ្នា៕