ព័ត៌មាន

realme ចូលរួមសហការជាមួយដៃគូលក់អនឡាញ និងមានការទូទាត់បង់រំលោះតាមរយៈប្រព័ន្ធអនឡាញមុនគេនៅក្នុងប្រទេសកម្ពុជា

បច្ចុប្បន្ននេះ ទាំងការរស់នៅក៏ដូចជា ការទិញទំនិញសុទ្ធតែមានការផ្លាស់ប្តូរជាបែបអុីនធើណេត ។ នៅក្នុងទីផ្សារប្រទេសកម្ពុជា ម៉ាកបច្ចេកវិទ្យាពេញ​និយម realme ក៏បានបង្កើតនូវការលក់លក្ខណៈសំបូរបែប​ ដោយផ្អែកទៅលើការលក់ Offline បង្កើតឡើងនូវការលក់ថ្មីតាមរយៈOnline ផ្តល់នូវបទពិសោធន៍ទិញទំនិញដែលងាយស្រួលនិងថ្មីដល់អតិថិជន។ 

image

realmeបានសហការជាមួយដៃគូលក់Onlineនិងក្រុមហ៊ុនដឹកជញ្ជូនជាច្រើន រួមមាន Smile Shop, L192, La Rue និង Dola Mallជាដើម ខណៈពេលដែលមានការធានានូវគុណភាពនិងការជួសជុលដូចគ្នាទៅនឹងការលក់Offlineដែរ ថែមទាំងនាំមកនូវការសន្សំសំចៃ បទពិសោធន៍ទិញទំនិញកាន់តែងាយស្រួល ដល់អតិថិជន បំពេញនូវតម្រូវការដែលមានការបង្ហាញពីបុគ្គលិកលក្ខណៈនិងបទពិសោធន៍កាន់តែប្រសើររបស់អតិថិជនវ័យក្មេង។ 

ដើម្បីបង្កើនបទពិសោធន៍ទិញទំនិញរបស់អតិថិជន និងបំពេញតម្រូវការរបស់អតិថិជនបន្ថែមទៀត ដោយ នៅពេលដែលអតិថិជនបានជួបនូវផលិតផលrealmeដែលពេញចិត្តហើយនោះ មិនដោយសារតែថវិកាមិនគ្រប់គ្រាន់ហើយធ្វើអោយបានបង់របស់ដែលពេញចិត្ត ។ realme រួមជាមួយនឹងWOWNOW ដែលជាដៃគូលក់អនឡាញ​ បានប្រកាសនៅថ្ងៃទី២៩ ខែសីហាថា អតិថិជននឹងអាចទិញទូរស័ព្ទrealmeដោយការបង់រំលោះតាមរយៈWOWNOW  បង្កើតនូវការបង់រំលោះតាមរយៈអនឡាញមុនគេនៅក្នុងប្រទេសកម្ពុជា ។ 

ទទួលយកបទពិសោធន៍ថ្មីកាន់តែប្រសើរនៃការទិញតាមអ៊ិនធឺរណែតសម្រាប់អ្នកប្រើប្រាស់។ WOWNOWគឺជាកម្មវិធីតាមលក់តាមអ៊ិនធឺរណែតដែលលក់អ្វីគ្រប់យ៉ាងនៅក្នុងប្រទេសកម្ពុជា។ WOWNOWឥឡូវនេះបានត្រៀមខ្លួនរួចរាល់ដើម្បីចូលមកកាន់ទីផ្សារជាមួយតម្លៃទាបបំផុត​ផលិតផលដែលមានគុណភាពមកពីគ្រប់ទិសទីដើម្បីលើកទឹកចិត្តដល់របៀបរស់នៅឌីជីថលរបស់អ្នកទាំងអស់គ្នា។ 

អ្វីដែលគួរអោយកត់សម្គាល់នោះគឺដើម្បីអោយអតិថិជនឆាប់បានទទួលនូវបទពិសោធន៍ប្រើប្រាស់នៃផលិតផល realme realme បានសហការជាមួយE-Gets ដែលជាក្រុមហ៊ុនដឹកជញ្ចូនដែលដែលនៅក្នុងទីក្រុងភ្នំពេញគ្រាន់តែចំនាយពេល១នាទីក្នុងការចុចទិញ និងទទួលបានឥវ៉ាន់ក្នុងរយៈពេលមួយម៉ោង តាមរយៈសេវាកម្មនិងការទាន់ពេលវេលាកំណត់ បទពិសោធន៍អ្នកប្រើប្រាស់ត្រូវបានកែលម្អជាបន្តបន្ទាប់ ដែលអាចបំពេញតំរូវការរបស់អ្នកប្រើប្រាស់សម្រាប់ការទិញទំនិញប្រកបដោយប្រសិទ្ធភាព ។ 

ក្នុងនាមជាម៉ាកផលិតផលដែលមានការរីកចម្រើនឆាប់រហ័សបំផុត realme មិនត្រឹមតែមានភាពប្រសើរលើសគេទៅលើផ្នែកមុខងារ ការរចនា និងគុណភាពផលិតផល ដើម្បីផ្តល់អោយអតិថិជននូវផលិតផលកាន់តែល្អនោះទេ ថែមទាំង ធ្វើអោយអតិថិជនទទួលបានបទពិសោធន៍កាន់តែល្អទៅលើផ្នែកសេវាកម្ម រឹតចំណងរវាង realme និងអតិថិជន បំពេញនូវតម្រូវការដែលមានការបង្ហាញពីបុគ្គលិកលក្ខណៈនិងបទពិសោធន៍កាន់តែប្រសើររបស់អតិថិជនវ័យក្មេង អនុវត្តន៍ជានិច្ចនូវគោលការណ៍Dare to Leap ។ នាអនាគត realme នឹងបន្តរកវិធីសាស្រ្តលក់ដែលកាន់តែមានភាពច្នៃប្រឌិត ដើម្បីផ្តល់អោយនូវអតិថិជនតម្លៃកាន់តែសមរម្យ បទពិសោធន៍ទិញទំនិញកាន់តែងាយស្រួល សូមទន្ទឹមរង់ចាំទាំងអស់គ្នា៕