ព័ត៌មាន

ក្រុមហ៊ុន TikTok ធ្វើសកម្មភាពផ្លូវច្បាប់ដើម្បីប្រឆាំងនឹងការហាមឃាត់របស់លោក Trump

ក្រុមហ៊ុនកម្មវិធីវីដេអូរបស់ចិន TikTok ចាប់ផ្តើមចាត់វិធានការតាមច្បាប់ដើម្បីប្រឆាំងនឹងការហាមឃាត់របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump។ លោក Trump បានចេញបទបញ្ជាហាមឃាត់មិនឲ្យមានការធ្វើជំនួញជាមួយម្ចាស់ក្រុមហ៊ុន TikTok ដែលមានឈ្មោះថា  ByteDance នៅពាក់កណ្តាលខែកញ្ញា។ ក្រុមមន្រ្តីនៅទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភថា ក្រុមហ៊ុនកម្មវិធីចិននោះអាចបញ្ជូនទិន្នន័យរបស់អ្នកប្រើប្រាស់សហរដ្ឋអាមេរិកទៅឲ្យរដ្ឋាភិបាលចិន ដោយបច្ចុប្បន្ននេះ កម្មវិធីចែករំលែកវីដេអូខ្លីៗនេះមានជនជាតិសហរដ្ឋអាមេរិកប្រើប្រាស់យ៉ាងសកម្មចំនួន៨០លាននាក់។

image

យ៉ាងណាមិញក្រុមហ៊ុនផលិតកម្មវិធី TikTok និយាយថា ក្រុមហ៊ុនរបស់ខ្លួនមិនដែលបានផ្ញើរទិន្ន័យណាមួយរបស់ប្រជាជានអាមេរិកទៅឲ្យអាជ្ញាធរចិននោះទេ។អ្នកយកព័ត៌មាន BBC Business លោក Vivienne Nunis និយាយថា ក្រុមហ៊ុនផលិតកម្មវិធី TikTok នឹងធ្វើសកម្មភាពផ្លូវច្បាប់នៅសប្តាហ៍នេះដើម្បីប្រឆាំងនឹងការហាមប្រាមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក។

image

ស្រដៀងគ្នានេះដែរ នៅថ្ងៃសុក្រ ជនជាតិអាមេរិកាំងមួយក្រុមបានដាក់ពាក្យបណ្តឹងដាច់ដោយឡែកមួយប្រឆាំងនឹងការហាមឃាត់ស្រដៀងគ្នារបស់ប្រធានាធិបតីលើកម្មវិធីបណ្តាញសង្គម WeChat ដែលគ្រប់គ្រងដោយក្រុមហ៊ុនចិនឈ្មោះ Tencent ។​ សូមរំលឹកផងដែរថា សហរដ្ឋអាមេរិកមិនមែនជាប្រទេសតែមួយនោះទេ ដែលបានធ្វើការណែនាំឲ្យឈប់ប្រើកម្មវិធីវីដេអូរ TikTok ។ ប្រទេសឥណ្ឌាក៏បានហាមឃាត់លើការប្រើប្រាស់កម្មវិធីនេះ រួមទាំងប្រទេសអូស្ត្រាលីក៏កំពុងពិចារណាចាត់វិធានការបិទផងដែរ៕