ព័ត៌មាន

លោក Kuo បញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យា Apple នឹងខកខានគោលដៅក្នុងការនាំចេញស្មាតហ្វូន iPhone 12

លោក Ming-Chi Kuo បានធ្វើការបង្ហោះនូវកំណត់ត្រាថ្មីរបស់ខ្លួនដែលមានការអះអាងថា ការនាំចេញស្មាតហ្វូន iPhones ដែលដំណើរការនូវបច្ចេកវិទ្យា 5G mmWave នឹងមានការធ្លាក់ចុះខ្លាំងពីការព្យាករណ៍នៅលើទីផ្សារនៅក្នុងឆ្នាំនេះរួមទាំងឆ្នាំក្រោយផងដែរ។ លោក Kuo ធ្វើការព្យាករណ៍ថា ក្រុមហ៊ុន Apple នឹងនាំចេញនូវ iPhones ចំនួន 4-6 លានគ្រឿងជាមួយនឹងបច្ចេកវិទ្យា mmWave នៅក្នុងឆ្នាំ ២០២០ និង 25-30 លានគ្រឿងនៅក្នុងឆ្នាំ ២០២១ នេះ។

 image

បើធ្វើការប្រៀបធៀបនោះ សម្រាប់ឆ្នាំនេះគឺមានការព្យាករណ៍ថានឹងនាំចេញចំនួន 10-20 លានគ្រឿង និង 40-50 លានគ្រឿងនៅក្នុងឆ្នាំក្រោយនេះ។ នេះគឺមានចំនួនទាបដោយសារតែមេរោគរាតត្បាតកូវីដ ១៩ ។ គ្រប់ស្មាតហ្វូន iPhone 12 ទាំងអស់ត្រូវគេរំពឹងថានឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G ។

image

យ៉ាងណាមិញ ផ្អែកទៅលើពាក្យចចាមអារ៉ាមជាច្រើននោះ  ស្មាតហ្វូននេះ  iPhone 12 Pro មិនទាន់មានការធានាថានឹងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា mmWave នោះទេ។ ស្មាតហ្វូននេះប្រហែលជាបង្ហាញខ្លួននៅក្នុងសហរដ្ឋអាមេរិក កាណាដា ចក្រភពអង់គ្លេស និងកូរ៉េខាងត្បូង៕