ព័ត៌មាន

កាសស្តាប់ ZTE LiveBuds បង្ហាញខ្លួនជាមួយនឹងថាមពលថ្មទំហំ 20 ម៉ោង និងការការពារ IPX5

ជាមួយនឹងការប្រកាសបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន Axon 20 5G នោះ ក្រុមហ៊ុន ZTE បានប្រកាសបង្ហាញនូវកាសស្តាប់ឥតខ្សែ TWS របស់ខ្លួនដែលមានឈ្មោះហៅថា LiveBuds ។ កាសស្តាប់នេះមានភ្ជាប់ជាមួយនឹង Bluetooth 5.0 connectivity ថាមពលថ្ម ២០ ម៉ោង និងប្រព័ន្ធការពារទឹក IPX5 និងប្រព័ន្ធ electronic noise canceling (ENC) ថែមទៀតផង។

image

កាសស្តាប់ LiveBuds នេះមានការឌីស្សាញរូបរាងយ៉ាងទាន់សម័យ និងមាន Microphones ភ្លោះ និង Touch Controls នៅចំហៀងថែមទៀត។ វាមានទម្ងន់ ៤ ក្រម។ កាសស្តាប់ ZTE LiveBuds នេះមានតម្លៃលក់រាយ CNY 199 ($29) ហើយវាក៏បង្ហាញខ្លួនសម្រាប់ទីផ្សាររបស់ចិនផងដែរ៕

image