ព័ត៌មាន

អតីត CISO Joseph Sullivan​របស់ក្រុមហ៊ុន Uber ត្រូវចោទប្រកាន់ពីបទជួយហេគឃ័រក្នុងការហេគក្រុមហ៊ុន Uber នៅក្នុងឆ្នាំ ២០១៦

ថ្មីៗនេះ អតីតប្រធានផ្នែកសុវត្ថិភាពរបស់ក្រុមហ៊ុន Uber គឺលោក Joseph Sullivan ត្រូវបានចោទប្រកាន់ពីបទក្នុងការជួយហេគឃ័រនៅក្នុងហេគក្រុមហ៊ុន Uber នៅក្នុងឆ្នាំ ២០១៦ ។ គាត់ត្រូវបានចោទប្រកាន់នៅក្នុងការរំលោភបំពានទៅលើផ្នែកសន្តិសុខសុវត្ថិភាពនៅក្នុងឆ្នាំ ២០១៦ របស់ក្រុមហ៊ុននេះតាមរយៈការប្លន់យកនូវទិន្នន័យរបស់អ្នកប្រើប្រាស់ Uber ចំនួន ៥៧ លាននាក់ និងព័ត៌មានលម្អិតរបស់អ្នកបើកបរ Uber ចំនួន ៦ សែននាក់ថែមទៀត។

 image

លោក Joseph Sullivan គឺជាប្រធានផ្នែកសុវត្ថិភាពរបស់ក្រុមហ៊ុន Uber ចាប់ពីខែមេសាឆ្នាំ ២០១៥ រហូតដល់ខែវិច្ឆិកាឆ្នាំ ២០១៧ នេះ។ ថ្មីៗនេះ ហេគឃ័រចំនួន ២ នាក់សារភាពអំពីកំហុសដែលខ្លួនបានធ្វើពីឆ្នាំមុននេះ ហើយក៏រង់ចាំការកាត់ទោសផងដែរ។ ការចោទប្រកាន់ទៅលើលោក  Joseph Sullivan នេះគឺនៅថ្ងៃព្រហស្បត្តិ៍ ហើយពួកគេអះអាងថា ក្រុមហេគឃ័របានប្រគល់ទិន្នន័យទៅអោយភាគីទី ៣ ហើយភាគីទី ៣ នេះប្រហែលជាមានទិន្នន័យទាំងអស់ផងដែរ។

image

តាមឯកសាររបស់តុលាការនោះ រដ្ឋបាលរបស់ DOJ ចោទប្រកាន់ថា លោក Sullivan បានចាត់វិធានការណ៍យ៉ាងប្រុងប្រយ័ត្ននៅក្នុងការលាក់ ការបង្វែរ និងការបញ្ឆោតគណៈកម្មាធិការពាណិជ្ជកម្មសហព័ន្ធទាក់ទងទៅនឹងការបំពានទិន្នន័យនៅក្នុងឆ្នាំ ២០១៦ នេះ។ ក្រុមហេគឃ័រត្រូវបានចាប់ខ្លួន និងសារភាពកំហុសនៅក្នុងខែតុលាឆ្នាំ ២០១៩ នេះ ពួកគេត្រូវបានចាប់ខ្លួនមិនមែនត្រឹមតែការហេគទៅលើក្រុមហ៊ុន Uber ប៉ុណ្ណោះទេ ប៉ុន្តែបទល្មើសជាច្រើនទៀតទៅលើក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន។

នៅក្នុងឆ្នាំ ២០១៨ នេះ ក្រុមហ៊ុន Uber យល់ព្រមក្នុងការបង់ប្រាក់ចំនួន ១៤៨ លានដុល្លារអាមេរិកនៅក្នុងការទូទាត់នៅក្នុងឆ្នាំ ២០១៦ នេះ។ ការបែកធ្លាយទិន្នន័យរបស់ Uber គឺមានការប៉ះពាល់ដល់អ្នកប្រើប្រាស់ចំនួន ៥៧ លាននាក់នៅជុំវិញពិភពលោក និងអ្នកបើកបរចំនួន ៦ សែននាក់ដែលក្នុងនោះមានលេខអាជ្ញាបណ្ណដែលត្រូវបានគេលួចយកផងដែរ។  FBI រកឃើញថា លោក  Sullivan បានចំណាយពេល ២ ឆ្នាំក្នុងការហេគទៅលើកុំព្យូទ័រក្នុងនាមជាជំនួយការរបស់ក្រុមហ៊ុននេះមុនពេលដែលលោកបម្រើការងារជា CISO របស់ក្រុមហ៊ុន Uber ។ បន្ទាប់ពីការចោទប្រកាន់ និងភស្តុតាងជាច្រើនប្រឆាំងទៅនឹងរូបលោក គាត់ត្រូវបានចាប់ខ្លួនដោយ FBI និងធ្វើការស៊ើបអង្កេតជាបន្តទៀតផងដែរ៕