ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នឹងប្រកាសបង្ហាញនូវកាសស្តាប់ FreeBuds Pro នាឡិកាចំនួន ២ និងកុំព្យូទ័រចំនួន ២ នៅថ្ងៃទី ១០ ខែកញ្ញានេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei មានគម្រោងជាច្រើននៅថ្ងៃទី ១០ ខែកញ្ញានេះនៅពេលដែលក្រុមហ៊ុននេះនឹងប្រកាសបង្ហាញនូវកាសស្តាប់ថ្មីចំនួន ២ ស្មាតវ៉ចចំនួន ២ និងកុំព្យូទ័រចំនួន ២ ថែមទៀត។ កាសស្តាប់ Huawei FreeBuds Pro នេះមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Active Noise Cancellation ថែមទៀត។

 image

វាមានកាសស្តាប់ Bluetooth headset មួយទៀតផងដែរសម្រាប់ពាក់នៅលើករបស់អ្នកប្រើប្រាស់។ វាប្រហែលជាកាសស្តាប់ Huawei FreeLace Pro ។ កាន់តែពិសេសជាងនេះទៀតនោះ វាក៏មានរូបភាពរបស់នាឡិកា Huawei Watch GT2 Pro និង Huawei Watch Fit ជំនាន់ថ្មីផងដែរ។

image

ជាចុងក្រោយ វាក៏ប្រហែលជាមានវត្តមានរបស់កុំព្យូទ័រ MateBook laptops ថ្មីចំនួន ២ ទៀតផងដែរ។ កុំព្យូទ័រ Huawei MateBook X Pro 2020 នេះក៏មានការបែកធ្លាយនៅក្នុងមួយរយៈនេះផងដែរ។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុននេះ វាមានវត្តមានរបស់ MateBook D និង MateBook 13 ៕