ព័ត៌មាន

ស្មាតហ្វូន Poco M2 នឹងមានអេក្រង់កម្រិតភាពច្បាស់ FHD+ និងរ៉េមទំហំ 6GB

Poco M2 គឺជាស្មាតហ្វូនស៊េរីថ្មីគ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ៨ ខែកញ្ញាខាងមុខនេះ។ ស្មាតហ្វូននេះមានកម្រិតភាពច្បាស់ FullHD+ និងរ៉េមទំហំ 6GB ។ ក្រុមហ៊ុន Poco និង Flipkart ក៏បង្ហាញនូវព័ត៌មានលម្អិតអំពីស្មាតហ្វូននេះផងដែរ។

image

ស្មាតហ្វូនស៊េរីថ្មី​ Poco M2 នេះនឹងមានអេក្រង់ធំជាមួយនឹង teardrop notch និងថាមពលថ្មប្រើប្រាស់បានយូរថែមទៀត។ ស្មាតហ្វូន Poco M2 Pro នេះនឹងមានលក្ខណៈជាច្រើនដូចគ្នាទៅនឹងស្មាតហ្វូន Redmi Note 9 ផងដែរ៕

image