ព័ត៌មាន

“ហ៊ានឆ្ពោះទៅមុខ” នៅតែបន្តទៅមុខ realme ចូលរួមលើកដំបូងក្នុងព្រឹត្តការណ៍ IFA និងធ្វើឡើងនូវការដាក់ប្រកាសនៃយុទ្ធសាស្រ្តម៉ាកផលិតផល

នៅថ្ងៃទី ៤ ខែកញ្ញានេះ realmeដែលជាម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនឆាប់រហ័សបំផុតបានចូលរួមជាលើកដំបូងក្នុងព្រឹត្តិការណ៍ IFA ឆ្នាំ ២០២០ និងធ្វើឡើងនូវ “ការដាក់ប្រកាសនូវម៉ាក realme នៅក្នុងឆ្នាំ 2020”។ នៅក្នុងព្រឹត្តការណ៍នោះដែរ realme បានបង្ហាញនូវកំលាំងនៃបច្ចេកវិទ្យារបស់ខ្លួន និងស្មារតីនៃការលេងពេញនិយមរំលឹកឡើងវិញនូវ ការខិតខំដែល “ហ៊ានបើកពង្រីក” “ហ៊ានសម្រុក” និងលទ្ធផលដ៏អស្ចារ្យ។ ក្រៅពីនេះ realme បានចែករំលែកនូវយុទ្ធសាស្រ្តថ្មីនៃផលិតផល និងមានការសង្ឃឹមខ្ពស់ទៅលើ realme នាថ្ងៃអនាគត។

image

លោក Sky Li ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន realme បានមានប្រសាសន៍ថា ក្នុងនាមជាក្រុមហ៊ុនអន្តរជាតិមួយ realme បានព្យាយាមនាំមកនូវផលិតផលគុណភាពខ្ពស់ដែលមានសមត្ថភាពអស្ចារ្យនិងការរចនាដែលពេញនិយម បង្កើតនូវការរស់នៅឆ្លាតវៃ និងពេញនិយមបំផុត។ ក្រោយពីទទួលបានជោគជ័យនៅក្នុងទីផ្សារប្រទេសឥណ្ឌា និងអាសុីអាគ្នេយ៍មក realme នឹងយកចិត្តទុកដាក់ទៅលើការវាយលុកទីផ្សារអឺុរ៉ុប និងប្រទេសចិនបន្តទៀត និងចូលទៅកាន់ទីផ្សារអាមេរិកឡាទីន ចូលរួមជាមួយយុវវ័យ “ហ៊ានលេងហ៊ានឆ្ពោះទៅមុខ” ។

ការរីកចម្រើនដ៏អស្ចារ្យប្តេជ្ញាធ្វើជាអ្នកផ្សព្វផ្សាយបច្ចេកវិទ្យាឈានមុខគេ

ទោះជាទើបតែបង្កើតបាន ២ ឆ្នាំក៏ដោយ realmeបានបង្កើតនូវលទ្ធផលអស្ចារ្យជាច្រើន។ realme នៅតែបន្តដំណើរការយុទ្ធសាស្រ្តជាសកល ការប្រើប្រាស់យុទ្ធសាស្រ្តលក់ផ្សេងៗគ្នាទៅតាមទីផ្សារតំបន់នីមួយៗ ហើយនេះក៏ជាយុទ្ធសាសាស្រ្តមួយដែលក្នុងរយៈពេលពីរឆ្នាំ realme បានចូលក្នុង 61 ទីផ្សារ និងមានអ្នកប្រើប្រាស់រហូតដល់ទៅជាង40លាននាក់ថែមទាំងជាប់ចំណាត់ថ្នាក់ទី ៤ ក្នុងទីផ្សារប្រទេសកម្ពុជាថែមទៀត។

 image

(Counterpoint: realme performance in key SEA markets Q2 2020)

 ការរីកចម្រើនឆាប់រហ័សរបស់ realme គឺមិនអាចធ្វើបានដោយគ្មានកំលាំងនៃបច្ចេកវិទ្យានោះទេ ។ សម្រាប់ផលិតផល 4G realmeបានផ្តោតទៅលើការផ្សព្វផ្សាយ និងបច្ចេកវិទ្យានាំមុខនៅក្នុងប្រទេសកម្ពុជា realme C ​Series ដែលមានអេក្រង់ធំ និងថាមពលថ្មធំបាននាំមកនូវគុណភាពដ៏អស្ចារ្យ និងបទពិសោធន៍កំសាន្តជាច្រើនដល់អ្នកប្រើប្រាស់វ័យក្មេងជាមួយនឹងrealme Number Series ដែលមានការសាកថ្មលឿននិងកាមេរ៉ាល្អ រួមជាមួយនឹងការរចនាដែលពេញនិយម គឺជាជម្រើសតែមួយគត់ដែលយុវវ័យបង្ហាញពីបុគ្គលិកលក្ខណៈរបស់ខ្លួន បំពេញនូវតម្រូវការបុគ្គលិកលក្ខណៈរបស់អ្នកប្រើប្រាស់ផ្សេងៗគ្នា។ 

ចាប់ពីឆ្នាំ2020មក realmeបានផ្តោតលើគោលដៅ “អ្នកផ្សព្វផ្សាយ5G ជុំវិញពិភពលោក” ហើយបានដាក់ប្រកាសនៅក្នុងទីផ្សារប្រទេសកម្ពុជានូវស្មាតហ្វូនrealme X50 series ​ដែលមានសមត្ថភាពខ្លាំងនិងជាស្មាតហ្វូននាំមុខ5G ។  នៅផ្នែកបច្ចេកវិទ្យា realme បានប្រកាសចេញដំបូងនូវបច្ចេកវិទ្យាសាកលឿន125W ក្លាយជាក្រុមហ៊ុនមួយដែលនាំមកនូវបច្ចេកវិទ្យាឈានមុខគេដំបូងគេក្នុងពិភពលោក  ហើយនឹងត្រូវដាក់អោយប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្មឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងដាក់អោយដំណើរការនៅក្នុងជួរតម្លៃកាន់តែច្រើន ដោះស្រាយនូវបញ្ហា “ឆាប់អស់ថ្ម”របស់អ្នកប្រើប្រាស់វ័យក្មេង។ 

image

ក្លាយជា  “អ្នកផ្សព្វផ្សាយបច្ចេកវិទ្យាពិតប្រាកដនាំមុខនូវការរស់នៅឆ្លាតវៃនិងពេញនិយម

realmeនៅតែប្រកាន់ខ្ជាប់នូវការផ្តោតទៅលើផ្នែកតម្លៃសមរម្យ ប្តេជ្ញានាំមកនូវស្មាតហ្វូនគុណភាពល្អដែលមានសមត្ថភាពខ្ពស់ការរចនាពេញនិយម និងផលិតផលAIoT មកជូនអ្នកប្រើប្រាស់វ័យក្មេង។ ជុំវិញយុទ្ធសាស្រ្ត “ស្មាតហ្វូន+ AIoT ” realmeបាននាំយកផលិតផលថ្មីជាបន្តបន្ទាប់ គ្របដណ្តប់លើការរស់នៅគ្រប់ផ្នែករបស់យុវវ័យ បង្កើតបាននូវជីវិតបែបបច្ចេកវិទ្យានិងពេញនិយម សម្រេចនូវការគ្របដណ្តប់ពេញលេញចាប់ពីកម្រិតថវិកាដល់កម្រិតFlagship និងបន្តការឆ្ពោះទៅមុខដោយប្រើប្រាស់ច្ចេកវិទ្យាខ្ពស់នៅក្នុងជួរតម្លៃផ្សេងៗសម្រេចនូវការឆ្ពោះទៅមុខយ៉ាងពិតប្រាកដ។

នាអនាគត realmeនឹងបន្តការឆ្ពោះទៅមុខ ដឹកនាំការពេញនិយម បង្កើតនូវការរស់នៅឆ្លាតវៃនិងពេញនិយមដល់យុវវ័យ ទទួលបានការទទួលស្គាល់ពីសំណាក់យុវវ័យកាន់តែច្រើននៅជុំវិញពិភពលោក។ សម្រាប់realmeយល់ថា  អនាគតគឺគ្មានព្រំដែន លទ្ធផលល្អបំផុតនឹងកើតឡើងនៅពេលក្រោយ៕