ព័ត៌មាន

បើដឹងមុខងារថ្មីៗម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង Add-Wash ម៉ូឌែល WW90K54E0UW/ST…បានដឹងថាជីវិតកាន់តែងាយស្រួល និងឆ្លាតវៃប៉ុណ្ណា…!!

បងៗសុភាពនារីស្ត្រីមេផ្ទះដ៏ឆ្លាតវៃទាំងអស់តែងតែស្រមៃចង់បានការរស់នៅដែលពោរពេញដោយភាពងាយស្រួល និងមានពេលវេលាសម្រាកពីការងារដ៏មមាញឹកពេញមួយថ្ងៃដោយមិនចាំបាច់ត្រូវខ្វាយខ្វល់ក្នុងចិត្ត និងធុញថប់ត្រូវមកចំណាយពេលរាប់ម៉ោង ឬក៏អាចអូសដល់កន្លះថ្ងៃទើបបោករួចរាល់ទៀតទេ! ជាមួយនឹងម៉ាស៊ីនបោកគក់ សាមសុង Add-Wash ម៉ូឌែល WW90K54E0UW/ST បញ្ហាទាំងអស់ហ្នឹងគឺគ្រាន់តែជារឿងព្រេង ឬរឿងអតីតតែប៉ុណ្ណោះ…!

 image

កាលពីវគ្គមុនក្រុមហ៊ុនបានធ្វើការបង្ហាញពី៖

– មុខងារបោកលឿនរហ័សសម្រាប់ខោអាវតិច

– មុខងារបោកសន្សំសំចៃភ្លើង

– មុខងារបោកសម្អាតដោយចំហាយទឹកក្តៅសម្លាប់មេរោគ…បាក់តេរី…អាឡែកហ្ស៊ីផ្សេងៗបាន 99.90%

– មុខងារសម្រាប់បោកសម្លៀកបំពាក់ក្មេង ឬកូនតូច

– មុខងារបោកសម្អាតសម្ភារៈបន្ទប់គេង កម្រាលពូក ស្រោមខ្នើយ ។ល។

– មុខងារបោកសន្សំសំចៃទឹក-ភ្លើង និងមុខងារបោកខោអាវធ្វើការជាដើម…

 image

image

ប៉ុន្តែថ្ងៃនេះក្រុមហ៊ុននឹងបង្ហាញជូននូវជម្រើសមុខងារដ៏វៃឆ្លាតផ្សេងទៀតដែលល្អស័ក្តិសមបំផុតសម្រាប់តម្រូវការលោកអ្នកដូចខាងក្រោមនេះ៖

* Daily Wash៖ នេះគឺជាមុខងារបោកសម្លៀកបំពាក់ប្រចាំថ្ងៃដែលផ្តល់នូវភាពងាយស្រួលដល់លោកអ្នកក្នុងការបោកសម្លៀកបំពាក់ដោយមិនចាំបាច់ត្រូវចុចប៊ូតុងច្រើនព្រោះម៉ាស៊ីនបោកនឹងធ្វើការចងចាំនូវមុខងារដែលលោកអ្នកធ្លាប់ជ្រើសរើសបោករាល់ថ្ងៃ និងញឹកញាប់ជាប់ជានិច្ច!

* Dark Garment៖ មុខងារនេះគឺសម្រាប់បោកសម្លៀកបំពាក់ណាដែលមានពណ៌ដិត ឬក្រម៉ៅ។ម៉ាស៊ីននឹងធ្វើការបោកជម្រះច្រើនទឹកលើសមុខងារបោកធម្មតាដើម្បីអោយសម្លៀកបំពាក់ស្អាតល្អ។

* Wool៖ មុខងារនេះគឺល្អស័ក្តិសមបំផុតសម្រាប់ប្រភេទសម្លៀកបំពាក់សាច់ក្រណាត់ចាក់ឬសាច់អំបោះដែលធ្វើការបោកសម្អាតដោយយកចិត្តទុកដាក់ និងថ្នមបំផុត! ដូច្នេះលោកអ្នកនឹងលែងបារម្ភថាសម្លៀកបំពាក់សាច់ក្រណាត់ចាក់រសាត់សរសៃអំបោះ…រួចដាច់សាច់ក្រណាត់ទៀតឡើយ…!!

image

image

យ៉ាងម៉េចដែរ? យើងនឹងមិនសួរលោកអ្នកថាមុខងារមួយណាជាជម្រើសនៃការបោកគក់របស់លោកអ្នកឡើយ…ប៉ុន្តែយើងជឿជាក់ និងប្រាកដចិត្តថាលោកអ្នកពិតជាត្រូវការនូវជម្រើសទាំងអស់នេះជាក់ជាពុំខានឡើយ…! ត្រូវអត់? និយាយដូចដឹងចិត្ត…មិនត្រឹមតែដឹងចិត្តទេ…ថែមទាំងធ្វើឱ្យសប្បាយចិត្តទៀតផង!! សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនតាមរយៈទូរស័ព្ទឥតគិតថ្លៃលេខ៖ 1800-20 32 32 ! 

* បញ្ជាក់៖ រាល់ការជាវម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង Add-Wash ម៉ូឌែល ww90K54E0UW/ST តាមបណ្តាដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់កុំភ្លេចសួររកប័ណ្ណធានាផងណា៎…!