ព័ត៌មាន

ទូរស័ព្ទដៃ iPhone អាចដាស់តឿនអតិថិជនខ្លួនពីមេរោគកូវីដ ដោយមិនត្រូវការ Covid app

ក្រុមហ៊ុន Apple បានចាប់ផ្តើមដាក់បញ្ចូលតួនាទីដាស់តឿនថ្មី ទៅអ្នកប្រើប្រាស់ទូរស័ព្ទ iPhones ដើម្បី ការពារខ្លួនពីការឆ្លងជម្ងឺកូវីដ១៩ ដោយអ្នកប្រើទូស័ព្ទមិនចាំបាច់ទាញយកនូវកម្មវិធីកូវីដ១៩ផ្លូវការទេ។ ជាជម្រើស ម្ចាស់ទូរស័ព្ទកំពុងត្រូវបានអញ្ជើញឱ្យចូលរួមទៅក្នុងកម្មវិធី១ដែលមានឈ្មោះថា Exposure Notifications Express (ENE)។ វារក្សានៅក្នុងទូរស័ព្ទរយៈពេល ១៤ថ្ងៃនូវកំណត់ហេតុនៃទូរស័ព្ទផ្សេង ស្គាល់តាមរយៈ Bluetooth និងដាស់តឿនប្រសិនបើអតិថិជនណាម្នាក់មានផ្ទុកមេរោគ។

 image

អ្នកប្រើទូស័ព្ទ iPhone ដែលឈឺដោយមិនទទួលការសារព្រមានក៏នៅតែអាចត្រូវបានដាស់តឿនទៅ កាន់អ្នកប្រើផ្សេងដែរ។ ប៉ុន្តែនៅពេលដែលពួកគេអត់មានកម្មវិធីដើម្បីដំណើរការនោះទេ ពួកគេអាច នឹងទទួលបានសារពីអាជ្ញាធរសុខភាពសាធារៈទៅកាន់ទូរស័ព្ទដៃរបស់គេបន្ទាប់ពីរកឃើញពីអាការៈ វិជ្ជមាន។ ការបំពាក់នេះត្រូវបានដាក់ចេញជាផ្នែកមួយនៃការធ្វើបច្ចុប្បន្នភាពចុងក្រោយនៃប្រព័ន្ធ ដំណើរការរបស់ទូរស័ព្ទដៃ Apple, iOS 13.7 ដែលទើបតែចេញនៅពេលថ្មីៗនេះ។

 image

តម្លៃសមរម្យ៖ អ្នកប្រើអាចចូលទៅកាន់ ENE តាមរយៈ Exposure Notifications option ថ្មី នៅក្នុង setting menu របស់ iPhone។ រហូតមកដល់បច្ចុប្បន្ននេះ មានជាង២០ប្រទេស ខេត្ត និងតំបន់ផ្សេងៗ បានបញ្ចេញកម្មវិធីការពារការចម្លងមេរោគកូវីដ១៩នៅលើទូរស័ព្ទដៃ Apple និង Google។ ជម្រើសរបស់ Android: Google នឹងដើរតាម Apple ជាមួយនឹងគ្រោងការណ៍របស់ខ្លួននៅចុងខែនេះ។ វានឹងដាក់ឈ្មោះដូចគ្នា ប៉ុន្តែវានឹងប្រើ app-less route វិញ Google បានផ្តល់ជម្រើសដោយស្វ័យប្រវត្តិ ដើម្បីបង្កើតកម្មវិធីការពារមេរោគសម្រាប់អាជ្ញាធរសុខភាពសាធារណៈដោយផ្អែកលើលក្ខណៈវិនិច្ឆ័យ ដែលពួកគេផ្តល់ឱ្យ។ អ្នកប្រើប្រាស់អាចនឹងត្រូវបានរំខានដោយការតំឡើងកម្មវិធី ឬក៏ប្រហែលជាមិនជឿពួកគេ ហើយក៏ ប្រហែលជាមានទំនោរធម្មតាក្នុងការបើក (switch on) ប្រព័ន្ធនៅក្នុងការកំណត់របស់ពួកគេ។ វាដំណើរ ការស្មុគស្មាញ និងវាអាចលេចចេញនូវមនុស្សជាច្រើនដែលជឿជាក់លើបច្ចេកវិទ្យាជាជាងសេវា សុខភាពក្នុងតំបន់៕