ព័ត៌មាន

ក្រុមហ៊ុនVMwareជួសជុលភាពងាយរងគ្រោះកម្រិតខ្ពស់ដែលជះឥទ្ធិពលដល់ Workstation របស់ក្រុមហ៊ុន

ក្រុមហ៊ុន VMware បានប្រឈមមុខជាមួយនឹងចំណុចខ្សោយជាច្រើន ដោយចំណុចខ្សោយទាំងនោះបានអនុញ្ញាតិឱ្យអ្នកវាយប្រហារទទួលបានព័ត៌មានពីភាពងាយរងគ្រោះ។ ក្រុមហ៊ុន VMware ជួសជុលចំណុចខ្សោយ ដោយដោះស្រាយភាពងាយរងគ្រោះមានដូចជា៖  CVE-2020-3960, CVE-2020-3961, និងCVE-2020-3956។

image

គួររំលឹកផងដែរថា ភាពងាយរងគ្រោះទាំងនោះមានដូចជា៖

CVE-2020-3960ភាពងាយរងគ្រោះនេះបង្កផលប៉ះពាល់ដល់ VMware ESXi, Workstation និង Fusion ដោយអ្នកប្រើប្រាស់ត្រូវបានណែនាំឱ្យធ្វើបច្ចុប្បន្នភាពជាមួយកំណែថេរ(fixed versions)។

CVE-2020-3961ភាពងាយរងគ្រោះកើតឡើងនៅលើជាមួយអតិថិជន VMware Horizon សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows ដោយសារតែការកំណត់រចនាសម្ព័ន្ធនៃការអនុញ្ញាតថត និងបណ្ណាល័យផ្ទុកមិនមានសុវត្ថិភាព។ 

CVE-2020-3956ភាពងាយរងគ្រោះនៃការចាក់លេខកូដជាមួយ VMware Cloud Director នាំឱ្យមានការប្រតិបត្តិលេខកូដពីចម្ងាយតាមអំពើចិត្ត។ ភាពងាយរងគ្រោះអាចត្រូវបានកេងប្រវ័ញ្ចដោយអ្នកដើរតួរគំរាមកំហែងដោយផ្ញើចរាចរដែលមានគំនិតអាក្រក់ទៅ VMware Cloud Director ៕

image