ព័ត៌មាន

ទូរស័ព្ទ NOKIA ស៊េរីថ្មីនឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី ២២ ខែកញ្ញាខាងមុខនេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile មានគម្រោងក្នុងការប្រកាសបង្ហាញនូវទូរស័ព្ទ Nokia ថ្មីជាច្រើនរបស់ខ្លួននៅក្នុងខែកញ្ញានេះ នេះបើតាមការបែកធ្លាយនៅក្នុងពេលថ្មីៗនេះ។ ស្មាតហ្វូន Nokia ថ្មីនេះគឺមានវត្តមានរបស់ Features Phone ជាច្រើនម៉ូឌែលផងដែរ។ ការប្រកាសនេះគឺនៅថ្ងៃទី ២២ ខែកញ្ញានេះ។ ក្រុមហ៊ុន Nokia Mobile នឹងមានព្រឹត្តិការណ៍ផ្សាយផ្ទាល់ផងដែរនៅលើ Facebook និងជាច្រើនទៀត។

 image

នៅក្នុងលិខិតអញ្ជើញនេះ នៅមិនទាន់មានការទម្លាយនូវព័ត៌មានច្រើននៅឡើយទេ។ ព្រឹត្តិការណ៍នេះអាចនឹងមានការប្រកាសបង្ហាញនូវវត្តមានរបស់ Nokia 2.4 ដែលមានការឌីស្សាញថ្មីកាន់តែស្រស់ស្អាតផងដែរ។ សម្រាប់ Nokia 3.4 អាចនឹងមានអេក្រង់ Punch-Hole ផងដែរ៕

image