ព័ត៌មាន

EtherOops – ការវាយប្រហារថ្មីដែលអនុញ្ញាតអោយអ្នកវាយប្រហារជាច្រើនអាចធ្វើការកេងប្រវ័ញ្ចទៅលើ Bug នៅក្នុងខ្សែ Ethernet Cables ដើម្បីឆ្លងកាត់ Firewall និង NATs

ក្រុមអ្នកស្រាវជ្រាវបានរកឃើញនូវវិធីថ្មីដែលអាចជួយក្នុងការកេងប្រវ័ញ្ចទៅលើចន្លោះប្រហោងនៅលើខ្សែ Ethernet cables ដែលអាចឆ្លងកាត់នៅលើ Firewall និង NATs បាន។ កាលពីពេលមុននេះ ការកេងប្រវ័ញ្ចនេះត្រូវគេគិតថាមិនអាចធ្វើការកេងប្រវ័ញ្ចបាននោះទេ ប៉ុន្តែពេលនេះវាអាចធ្វើការកេងប្រវ័ញ្ចបានហើយវាមានឈ្មោះហៅថា Etheroops។

 image

ចន្លោះប្រហោងនេះធ្វើការប្រសិនបើបណ្តាញប្រព័ន្ធ system network នេះមានខ្សែ Ethernet cables ដែលមានបញ្ហានៅលើផ្លូវចេញពីអ្នកវាយប្រហារទៅកាន់ជនរងគ្រោះនោះ។ ក្រុមអ្នកស្រាវជ្រាវនៅលើ Armis ធ្វើការពណ៌នាថា ការវាយប្រហារ Etheroops​នេះគឺជាការវាយប្រហារ packet-in-packet attack ។ ការវាយប្រហារនេះគឺប្រើប្រាស់នៅពេល network packets ស្ថិតនៅកន្លែងជាមួយគ្នា។ វាក៏អាចវាយប្រហារទៅលើទិន្នន័យបានផងដែរ។ សម្រាប់ការវាយប្រហារជាច្រើននៅក្នុងបណ្តាញនេះគឺចេញពីខ្សែ Ethernet cables ដែលមានបញ្ហ៕

image