ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy Z Fold2 ដាក់លក់នៅថ្ងៃនេះហើយនៅក្នុងប្រទេសជាច្រើន!

ស្មាតហ្វូន Samsung Galaxy Z Fold2 បានប្រកាសបង្ហាញខ្លួនជាផ្លូវការនៅខែនេះនៅក្នុងទីផ្សារជាច្រើនរបស់ពិភពលោកដែលមានដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស សិង្ហបុរី ថៃ បារាំង និងប្រទេសជាច្រើនទៀតនៅអ៊ឺរ៉ុប។ ស្មាតហ្វូន  Galaxy Z Fold2 គឺជាស្មាតហ្វូនដែលអាចបត់បានទី ៤ របស់ក្រុមហ៊ុន​Samsung ហើយវាមានអេក្រង់ ២ ដែលមានទំហំ 7.6″ 120Hz foldable AMOLED និង 6.23″ ដែលជាអេក្រង់នៅខាងក្រៅរបស់វា។

image

ស្មាតហ្វូន  Galaxy Z Fold2 នេះមានបន្ទះឈីប  Snapdragon 865+ SoC និងរ៉េមទំហំ 12GB RAM ។ ស្មាតហ្វូននេះដំនើរការនូវ One UI 2.5 ដែលផ្អែកនៅលើ Android 10 និងម៉េមូរីក្នុងម៉ាស៊ីនទំហំ  256GB ។​ស្មាតហ្វូន  Galaxy Z Fold2 នេះគឺមានកាមេរ៉ា ៥ គ្រាប់ដែលមានទំហំ 12MP units (primary + telephoto + ultrawide) និងកាមេរ៉ាខាងមុខទំហំ 10MP selfie នៅលើអេក្រង់ Cover និងកាមេរ៉ា 10MP នៅអេក្រង់ដែលអាចបត់បានមួយទៀត។

image

ស្មាតហ្វូន Galaxy Z Fold2 នេះគឺមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង និងមានថាមពលថ្មទំហំ 4,500 mAh និងបច្ចេកវិទ្យា  25W ជាមួយនឹងរន្ធដោត USB-C port ថែមទៀត៕