ព័ត៌មាន

គេហទំព័រខុសច្បាប់ចំនួន ៦៩០៧ នៅចិនត្រូវបានបិទដើម្បីការពារអនីតិជន

និយតករអ៊ីនធឺរណិតរបស់ប្រទេសចិនបានបិទគេហទំព័រខុសច្បាប់ចំនួន ៦៩០៧គេហទំព័រ គិតត្រឹមថ្ងៃចន្ទ ទី១៤ ខែកញ្ញា នៅព្រឹកនេះ ក្នុងយុទ្ធនាការមួយដែលចាប់ផ្តើមពីខែកក្កដាមកដើម្បីបោសសម្អាតវេទិកាទាំងឡាយណានៅលើប្រព័ន្ធអ៊ីនធឺរណិតដែលផ្តល់ផលប៉ះពាល់ដល់អនីតិជនក្នុងអំឡុងពេលវិស្សមកាលប្រចាំឆ្នាំរបស់ពួកគេ។ យោងតាមប្រភពរដ្ឋបាល Cyberpace របស់ប្រទេសចិនបានឲ្យដឹងថា គេហទំព័រចំនួន៦៤ ត្រូវបានផ្អាកពីការធ្វើបច្ចុប្បន្នភាពហើយគណនីឬទំព័រខុសច្បាប់ច្រើនជាងចំនួន៨៦០,០០០នៅលើវេទិការៀនតាមអ៊ីនធឺរណិតត្រូវបានបិទ។

 image

វេទិកាតាមអ៊ីនធឺរណិតទាំងនោះត្រូវបានផ្តន្ទាទោសចំពោះការបង្កផលប៉ះពាល់ដល់សុខភាពរាងកាយ និងផ្លូវចិត្តរបស់អនីតិជន ដោយមានផ្ទុកនូវរូបភាពអាសអាភាស និងលើកទឹកចិត្តក្មេងជំទង់ឱ្យគោរពបូជាមនុស្សដែលពួកគេចូលចិត្ត(Idols)យ៉ាងងងឹតងងល់៕

image