ព័ត៌មាន

លក្ខណៈសម្បត្តិពេញលេញរបស់ថេប្លេត Samsung Galaxy Tab Active 3 ត្រូវទម្លាយនៅលើអ៊ីនធឺរណិត

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បានប្រកាសបង្ហាញនូវវត្តមានរបស់ថេប្លេត​Galaxy Tab Active 2 នៅក្នុងខែតុលាឆ្នាំ ២០១៧ នេះ ហើយពេលនេះក្រុមហ៊ុននេះក៏ត្រៀមប្រកាសបង្ហាញនូវថេប្លេត  Galaxy Tab Active 3 ជំនាន់ថ្មីរបស់ខ្លួនផងដែរ។ ថេប្លេតនេះគឺមានការទទួលស្គាល់នូវវិញ្ញាបនបត្រ Bluetooth SIG ។ ថេប្លេតនេះគឺមានបន្ទះឈីប Exynos 9810 SoC, 4GB RAM និងថាមពលថ្មទំហំ 5,050 mAh ។

image

រូបភាពនរូបភាពនេះគឺមានប៊ូតុង ៣ នៅផ្នែកខាងមុខរបស់វា។ ពេលនេះ លក្ខណៈសម្បត្តិពេញលេញរបស់ថេប្លេតនេះគឺមានការបែកធ្លាយផងដែរ។ ថេប្លេត Galaxy Tab Active 3 នេះគឺមានអេក្រង់ទំហំ  8″ LCD1920x1200 pixel ប្រព័ន្ធប្រតិបត្តិការ Android 10 និងម៉េមូរីពីរទំហំនោះគឺ 64GB និង 128GB ។ ថេប្លេតនេះគឹមានកាមេរ៉ាខាងក្រោយទំហំ 13MP និងកាមេរ៉ាខាងមុខទំហំ 5MP ។

image

ថេប្លេតនេះគឺប្រើប្រាស់នូវបន្ទះឈីប  Exynos 9810 និង Bluetooth 5.0 និងបន្ថែមនូវ S Pen ផងដែរ។  Galaxy Tab Active 3 នឹងមានប្រភេទ LTE និង Wi-Fi only versions ។ វានៅមិនទាន់មានការបញ្ជាក់ចេញពីក្រុមហ៊ុន Samsung នៅឡើយទេ៕