ព័ត៌មាន

ក្រុមហេគឃ័ររំលោភបំពានទៅលើក្រុមហ៊ុន ETERBASE Cryptocurrency Exchange និងលួចទឹកប្រាក់ចំនួន 5.4 លានដុល្លារអាមេរិក

ថ្មីៗនេះ អ្នកតំណាងរបស់ក្រុមហ៊ុន ETERBASE បានរាយការណ៍នៅលើ Telegram ផ្លូវការថា ពួកគេបានក្លាយជាជនរងគ្រោះរបស់ក្រុមហេគឃ័រ។ ក្រុមហេគឃ័របានវាយប្រហារទៅលើ ETERBASE និងលួចទឹកប្រាក់ចំនួន 5.4 លានដុល្លារអាមេរិកនៅថ្ងៃទី ៨ ខែកញ្ញានេះ។ ETERBASE បានរកឃើញនូវបញ្ហានេះ ហើយទឹកប្រាក់ក៏ត្រូវបានផ្ទេរចេញផងដែរ។

 image

ក្រុមហេគឃ័របានហេគទៅលើ Wallets ចំនួន ៦ ដែលក្នុងនោះគឺមាន Bitcoins, Ether, ERC20 tokens, XRP, Tron, Tezos និង Algorand ។ អ្នកតំណាងរបស់ ETERBASE បញ្ជាក់ថា ទឹកប្រាក់ដែលត្រូវបានលួចនោះគឺមានចំនួន $ 5.4 លានដុល្លារអាមេរិក។ នៅថ្ងៃទី ៩ ខែកញ្ញានេះ ETERBASE ក៏បញ្ជាក់ថា ខ្លួនមានទឹកប្រាក់គ្រប់គ្រាន់ក្នុងការទូទាត់សងទៅកាន់អ្នកប្រើប្រាស់។

image

នាយកប្រតិបត្តិលោក Changpeng Zhao បញ្ជាក់ថា គាត់នឹងធ្វើគ្រប់យ៉ាងដើម្បីជួយក្រុមហ៊ុន ETERBASE អោយងើបឡើងវិញទៅលើផ្នែកហិរញ្ញវត្ថុ។ សម្រាប់រូបិយប័ណ្ណគ្រីបតូនេះគឺជាការលាងលុយតាមរយៈប្រតិបត្តិការមេរោគ ransomware ហើយក្រុមហ៊ុន Binance នៅមិនទាន់អាចធ្វើការការពារក្រុមហេគឃ័រពីការដកប្រាក់តាមរយៈហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេនៅឡើយទេ៕