ព័ត៌មាន

មេរោគ Emotet Malware ត្រូវបានឌីស្សាញឡើងដើម្បីលួចនូវព័ត៌មានសម្ងាត់នៃការ Login

ប្រទេសបារាំង ជប៉ុន និងនូវែលសាឡង់បានរងនូវការវាយប្រហារដោយសារតែមេរោគ Emotet malware ដែលបានលួចនូវព័ត៌មានសម្ងាត់នៃការ Login នៅក្នុង browsers, email clients និងកម្មវិធីជាច្រើនទៀត។ មេរោគនេះត្រូវបានរកឃើញដំបូងបំផុតនៅពាក់កណ្តាលឆ្នាំ ២០១៤ ជាមេរោគ Banking Trojan ហើយក្រោយមកមេរោគនេះក៏វិវត្តន៍ខ្លួនក្នុងការដំណើរការដោយខ្លួនឯងបាន។ វាអាចប្រើប្រាស់ដើម្បីធ្វើការតម្លើងនូវមេរោគ malware ផ្សេងទៀតបានដូចជា Trickbot និង QBot នៅលើប្រព័ន្ធមួយបានផងដែរ។

image

អាជ្ញាធរជាច្រើនរបស់បារាំង ជប៉ុន និងនូវែលសាឡង់បានរកឃើញនូវការវាយប្រហារនេះជាមួយនឹងមេរោគ Emotete malware ដែលមានគោលដៅទៅលើក្រុមហ៊ុន និងអភិបាលកិច្ចជាច្រើនផងដែរ។ JPCERT/CC រកឃើញនូវការកើនឡើងនូវ domain (.jp) email addresses ជាច្រើនដែលប្រើប្រាស់នូវមេរោគ Emotet malware នេះ។ មេរោគនេះបានលួចយកនូវគណនីជាច្រើន ហើយវាក៏អាចប្រើប្រាស់សម្រាប់លួចទិន្នន័យក្នុងការចែកចាយនូវ  spam emails ថែមទៀត។

image

Emotet គឺជាមេរោគមួយដ៏គ្រោះថ្នាក់បំផុត ហើយវាប្រើប្រាស់សម្រាប់បញ្ចាទៅលើការងារជាច្រើនផងដែរ។ វាគឺអាចតភ្ជាប់ទៅកាន់កុំព្យូទ័រជាច្រើនបានថែមទៀត។ វាត្រូវបានចែកចាយនៅលើបច្ចេកទេស  social engineering ដូចជា Emails ជាមួយនឹង Links ក្នុងការដោនឡូតនូវមេរោគ Malware នេះថែមទៀត៕