ព័ត៌មាន

ប្រទេសកូរ៉េខាងត្បូងក្លាយជាប្រទេសដែលនាំមុខគេនៅក្នុងពិភពលោកទៅលើបច្ចេកវិទ្យា 5G

សម្រាប់បណ្តាញ 5G networks គឺជាអនាគតនៃឧបករណ៍ស្មាតហ្វូន ហើយវាក៏មានការពង្រីកទៅកាន់រថយន្តដែលបើកបរដោយស្វ័យប្រវត្តិ និងការវះកាត់ថែមទៀត។ តាមការវិភាគរបស់ក្រុមហ៊ុន  Omdia នោះ ប្រទេសកូរ៉េខាងត្បូងបានក្លាយជាក្រុមហ៊ុនដែលនាំមុខគេនៅក្នុងដំណើរការនៃបច្ចេកវិទ្យា 5G នេះ ហើយប្រទេសស្វីសបច្ចុប្បន្ននេះគឺជាប់ចំណាត់ថ្នាក់លេខ ២ លំដាប់ពិភពលោកផងដែរ។

image

ចក្រភពអង់គ្លេសគឺជាប់ចំណាត់ថ្នាក់លេខ ២ នៅអ៊ឺរ៉ុបផងដែរ។ លោក Stephen Myers ដែលជាអ្នកវិភាគដ៏សំខាន់នៅក្នុងក្រុមហ៊ុន Omdia នោះទម្លាយថា ទោះបីជាមានការរីករាតត្បាតនៃមេរោគក៏ដោយ បច្ចេកវិទ្យា  5G spectrum ពិតជាសំខាន់ខ្លាំងណាស់៕

image