ព័ត៌មាន

កិច្ចខិតខំប្រឹងប្រែងបន្តយុទ្ធនាការសប្បុរសធម៌របស់ក្រុមហ៊ុន សាមសុង ក្រោមប្រធានបទ ‘Love & Care’ បានទទួលការកោតសរសើរ និងពានរង្វាន់កិត្តិយស អាស៊ីប៉ាស៊ីហ្វិក SABRE ឆ្នាំ ២០២០…!!

កម្មវិធីសប្បុរសធម៌របស់ក្រុមហ៊ុន សាមសុង ក្រោមប្រធានបទ ‘Love & Care’ ត្រូវបានទទួលស្គាល់ថាជាកម្មវិធីសង្គមដែលល្អជាងគេ និងជាកម្មវិធីដែលឈ្នះពានរង្វាន់មាស អាស៊ីប៉ាស៊ីហ្វិក SABRE ប្រចាំឆ្នាំ២០២០ [Asia-Pacific SABRE Awards 2020] កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២០ ដែលពាក់ព័ន្ធទៅនឹង Cause-Related Marketing ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងល្អជាមួយនឹងសង្គម ( Engaging Society category) ហើយកម្មវិធីនេះប្រគល់រង្វាន់កិត្តិយសតំបន់អាស៊ីប៉ាស៊ីហ្វិក (Asia-Pacific SABRE) ប្រចាំឆ្នាំដ៏អស្ចារ្យនេះត្រូវបានរៀបចំឡើងដោយ PRovoke Media។

 image

គោលបំណងដែលក្រុមហ៊ុន សាមសុង បង្កើតយុទ្ធនាការសប្បុរសធម៌ក្នុងតំបន់ អាស៊ីអាគ្នេយ៍ និងតំបន់អូសេអានី នេះឡើងគឺដើម្បីកម្មវិធីនេះក្លាយជាកម្មវិធីដែលផ្តល់នូវការផ្សព្វផ្សាយ អប់រំ និងការអភិវឌ្ឍន៍ដល់សហគមន៍ប្រកបដោយនិរន្តរភាព។ ហើយកម្មវិធីសប្បុរសធម៌ “Samsung Love & Care” នេះគឺមានទិសដៅដូចគ្នាទៅនឹងចក្ខុវិស័យស្នូលរបស់ Samsung’s global ក្នុងការផ្តល់ជូននៅឱកាស ជំនាញ និងចំណេះដឹងដល់ប្រជាជននៅតាមសហគមន៍ក្នុងតំបន់។ កម្មវិធីនេះគឺត្រូវបានរៀបចំឡើងយ៉ាងពិសេស និងយកចិត្តទុកដាក់បំផុតដោយធ្វើការបរិច្ចាគនូវធនធាន ឬរូបិយវត្ថុធ្វើយ៉ាងណាផ្តល់ជូននូវដំណោះស្រាយផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន សាសុង ដើម្បីដោះស្រាយបញ្ហាការបែងចែកការអប់រំតាមសហគមន៍នីមួយៗដែលជួបការលំបាក និងមានបញ្ហាប្រឈមផ្សេងៗ។

 image

image

សូមបញ្ជាក់ថាកម្មវិធីសប្បុរសធម៌សង្គមនេះគឺមានការរីកចម្រើនទូលំទូលាយគួរឱ្យកត់សម្គាល់គិតចាប់តាំងពីការករកើតដំបូងកាលពីឆ្នាំ 2016 និងមានវិសាលភាពកាន់តែធំទូលាយដល់ប្រជាជនជាច្រើនទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកតែម្តង។ ឆ្នាំ 2019 គឺជាឆ្នាំកំណត់ជោគជ័យដ៏ធំធេងរបស់ក្រុមហ៊ុន សាមសុង ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី ក្នុងប្រវិត្តិសាស្ត្រដែលមានការកើនឡើងនៃចំនួនបុគ្គលិកស្ម័គ្រចិត្តចូលរួមចំនួន 290% ដែលកើនឡើង 26 ដង បើធៀបទៅនឹងការចូលរួមក្នុងឆ្នាំ 2018 ។

 image

គួររំឮកផងដែរថាកាលពីឆ្នាំ 2019 ក្រុមហ៊ុន សាមសុង ប្រចាំប្រទេសកម្ពុជាបានធ្វើការបរិច្ចាគ “ប្រព័ន្ធចម្រោះទឹកស្អាតបែបជីវខ្សាច់” ដល់សាលាបឋមសិក្សាព្រែកឬស្សី ដែលផ្តល់គុណប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពសិស្សានុសិស្សប្រមាណជាង 1,000 នាក់ ដើម្បីមានទឹកស្អាតទទួលទានបានយ៉ាងងាយស្រួល និងល្អសម្រាប់សុខភាព។ ជាងនេះដែរក្រុមហ៊ុន សាមសុងក៏បានបរិច្ចាគបន្ថែមនូវដបទឹក និងសម្ភារៈសិក្សាចំនួន 400 ឈុត ទៀតជូនដល់សិស្សានុសិស្សផងដែរ។

 image

កាលពីឆ្នាំមុនបុគ្គលិកស្ម័គ្រចិត្តរបស់ក្រុមហ៊ុន សាមសុង ដែលបានចូលរួមក្នុងកម្មវិធីសប្បុរសធម៌សង្គមទូទាំងតំបន់គឺមានចំនួន 275 នាក់ ដែលពួកគាត់ទាំងអស់នោះបានលះបង់ពេលវេលាផ្ទាល់ខ្លួនចំនួន 2,500 ម៉ោង លះបង់កម្លាំងកាយចិត្ត និងក្តីស្រឡាញ់ក៏ដូចជាធនធានផ្ទាល់ខ្លួនដើម្បីជួយដល់សហគមន៍របស់ពួកគាត់វិញផងដែរដែលក្នុងនោះមានដូចជា៖ ព្រះរាជាណាចក្រកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ ឥណ្ឌូនេស៊ី ញ៉ូវហ្សែលែន ធ្វើយ៉ាងណាផ្តល់ជូននូវការអប់រំ ការអភិវឌ្ឍន៍ដល់សិស្សានុសិស្សដែលជួបការលំបាកតាមរយៈសសរស្តម្ភសំខាន់ៗ 3 រួមមាន៖ ការចែករំលែកទេពកោសល្យ (Talent Sharing), ការអភិវឌ្ឍន៍សហគមន៍ (Community Development), និងឌីជីថលនីយកម្មតាមសហគមន៍ (Digitalization of Communities)។

 image

ពានរង្វាន់ SABRE ទទួលស្គាល់ថាយុទ្ធនាការសប្បុរសធម៌នេះពិតជាមានផែនការយុទ្ធសាស្រ្តកម្រិតខ្ពស់បំផុត មានការច្នៃប្រឌិតល្អបំផុត និងមានលទ្ធផលអាជីវកម្មដ៏អស្ចារ្យបំផុត។ កម្មវិធីប្រគល់ពានរង្វាន់នេះបានធ្វើការទាក់ទាញអ្នកចូលរួមប្រមាណជិត 5,000 នាក់ ទូទាំងពិភពលោកក្នុង 1 ឆ្នាំ ដោយផ្តោតសំខាន់ និងវាយតម្លៃលើក្រុមហ៊ុនដែលមានទំនាក់ទំនងសារធារណៈយ៉ាងល្អបំផុតដែលប្រព្រឹត្តទៅក្នុងពិធីជួបជុំអាហារពេលល្ងាចប្រចាំឆ្នាំ។

image

 លោកអ្នកអាចធ្វើការស្វែងរកបញ្ជីរាយនាមឈ្មោះអ្នកដែលបានឈ្នះនូវពានរង្វាន់ SABRE អាស៊ីប៉ាស៊ីហ្វិក ឆ្នំាំនេះបានតាមរយៈlinkខាងក្រោម៖ https://www.provokemedia.com/events-awards/sabre-awards/sabre-awards-asiapacific/2020-sabre-asia-pacific-winners ។

អំពីក្រុមហ៊ុន សាមសុង អេឡិចត្រូនិច ខូ អិល ធី ឌី

ក្រុមហ៊ុន សាមសុង គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ និងធំជាងគេបង្អស់ក្នុងពិភពលោកដែលធ្វើការផ្លាស់ប្តូរ អភិវឌ្ឍបច្ចេកវិទ្យាដ៏អស្ចារ្យ និងវៃឆ្លាតបំផុតសម្រាប់អនាគត។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង ផ្តល់ជូននូវគ្រឿងអេឡិចត្រូនិចឈានមុខគេទូទាំងពិភពលោកដូចជា៖ ទូរទស្សន៍ ទូរស័ព្ទស្មាតហ្វូន ថេប៊្លេត គ្រឿងឌីជីថល ប្រព័ន្ធបណ្តាញណេតវើក មេម៉ូរី ប្រព័ន្ធ LSI និង foundry and LED solutions ។ ដើម្បីទទួលបានព័ត៌មានថ្មីៗចុងក្រោយ សូមចូលទៅកាន់ Samsung Newsroom តាមរយៈតំណនេះ៖ http://news.samsung.com ៕