ព័ត៌មាន

ស្មាតហ្វូន Realme Narzo 20 លក់បានជាង ២ សែនគ្រឿងក្នុងការដាក់លក់ជាលើកដំបូង

ក្រុមហ៊ុនបច្ចេកវិទ្យា Realme បានប្រកាសបង្ហាញនូវវត្តមានរបស់ស្មាតហ្វូនត្រកូល Narzo 20 របស់ខ្លួនដែលមាន ៣ ម៉ូឌែលនោះគឺ Narzo 20A, Narzo 20 និង Narzo 20 Pro ។​ សម្រាប់ការដាក់លក់ដំបូងនេះ ស្មាតហ្វូននេះគឺលក់បានដល់ទៅជាង 230,000 គ្រឿងនៅក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ។

image

នៅក្នុងការប្រកាសបង្ហាញនៅលើ Twitter តាមរយៈ Madhav Sheth នោះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Realme នៅក្នុងប្រទេសឥណ្ឌា និងអ៊ឺរ៉ុប។ ស្មាតហ្វូន Narzo 20 លក់បានចំនួន 130,000 គ្រឿង ខណៈពេលដែលស្មាតហ្វូន Narzo 20A គឺលក់បានចំនួន 51,000+ និង Narzo 20 Pro លក់បានចំនួន 50,000+ គ្រឿង។ ស្មាតហ្វូននេះមានតម្លៃ INR8,499 ($115/€100) សម្រាប់ទំហំ 3/32 GB Narzo 20A ទៅដល់ INR16,999 ($230/€195) សម្រាប់ទំហំ 8/128 GB Narzo 20 Pro ៕

image