ព័ត៌មាន

ស្មាតហ្វូន Realme X7 Pro ទទួលបាននូវវិញ្ញាបនបត្រនៅក្រៅប្រទេសចិន

ក្រុមហ៊ុនបច្ចេកវិទ្យា Realme បានប្រកាសបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន X7 នៅក្នុងខែកញ្ញានេះ ហើយពេលនេះ ស្មាតហ្វូន Realme X7 Pro ក៏ទទួលបាននូវវិញ្ញាបនបត្រនៅក្នុងប្រទេសថៃផងដែរ។ ស្មាតហ្វូននេះគឺមានលេខម៉ូឌែល RMX2121 ហើយឈ្មោះ Realme X7 Pro 5G ក៏បង្ហាញខ្លួននៅលើ NBTC ផងដែរ។

image

នៅក្នុងបញ្ជីនេះមិនមានការបង្ហាញអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះទេ ប៉ុន្តែយើងមិនឃើញមានការផ្លាស់ប្តូរទៅលើលេខម៉ូឌែលកូដរបស់វានោះទេ។ ប្រសិនបើមានអ្វីដែលប្រែប្រួលនោះ យើងរាយការណ៍បន្ថែមទៀតក្នុងពេលខាងមុខនេះ៕

image