ព័ត៌មាន

ទូរស័ព្ទ Nokia 215 4G និង 225 4G ប្រកាសបង្ហាញខ្លួននៅក្នុងប្រទេសចិន

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ទើបតែប្រកាសបង្ហាញវត្តមានទូរស័ព្ទ featurephones ចំនួន ២ ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យា 4G នឹងមានការទ្រទ្រង់នូវ VoLTE និង HD calls ផងដែរ។ សម្រាប់ទូរស័ព្ទ 225 4G នេះមានរូបរាងប្រណិតស្រស់ស្អាត និងស្តើងក្នុងការប្រើប្រាស់។ វាក៏មានការទ្រទ្រង់ទៅលើ FM Radio, LED flashlights និង microSD slots ថែមទៀត។

image

ទូរស័ព្ទ 225 4G នេះមានកាមេរ៉ា VGA ។ សម្រាប់ទូរស័ព្ទ Nokia 215 4G នេះមាន ២ ពណ៌គឺពណ៌ខៀវ និងខ្មៅ ហើយវាក៏ដាក់អោយធ្វើការ pre-orders ផងដែរ។ ការដឹកជញ្ជូនទូរស័ព្ទ Nokia 215 4Gគឺនៅថ្ងៃទី ១៤ ខែតុលានេះ។ Nokia 225 4G នេះគឺមានតម្លៃប្រហែលជា €44, $52 ឬ INR 3,800 ។ វាមានពណ៌ខ្មៅ ខៀវ និងមាស ហើយការកម្មង់ទិញមុនគឺថ្ងៃទី ១៧ ខែតុលានេះ៕

image