ព័ត៌មាន

ស្មាតហ្វូន Nokia 5.1 ទទួលបាននូវការអាប់ដេត Android 10

ក្រុមហ៊ុនបច្ចេកវិទ្យា HMD បានធ្វើការអាប់ដេតប្រព័ន្ធប្រតិបត្តិការ Android 10 សម្រាប់ស្មាតហ្វូន Nokia 3.1 ហើយនៅថ្ងៃនេះស្មាតហ្វូន Nokia 5.1 ក៏ទទួលបាននូវការអាប់ដេត Android 10 ផងដែរ។ ស្មាតហ្វូននេះប្រកាសបង្ហាញខ្លួននៅក្នុងខែឧសភា ឆ្នាំ ២០១៨ នេះជាមួយនឹង Android 8.0 Oreo ។

image

នៅក្នុងការអាប់ដេតប្រព័ន្ធប្រតិបត្តិការ Android 10 នេះគឺមានមុខងារ gesture-based navigation, dark mode, smart reply និងមុខងារសុវត្ថិភាពជាច្រើនទៀត។ វាមានទំហំ 1.3GB ។ សម្រាប់ firmware នេះគឺដំណើរការនៅក្នុងប្រទេសជាច្រើនដូចជា Armenia, Azerbaijan, Belarus, Georgia, India, Kazakhstan, Mongolia, Ukraine និង Uzbekistan ។ សម្រាប់ប្រទេសឥណ្ឌាគឺមានការអាប់ដេតនៅថ្ងៃទី ២៩ ខែតុលានេះ៕