ព័ត៌មាន

គម្រោង SSPR អាចជាដំណោះស្រាយដ៏ល្អសម្រាប់អ្នក IT

ចាប់តាំងពីដើមឆ្នាំមក បុគ្គលិកព័ត៌មានវិទ្យារបស់អង្គភាពបានកំពុងតែប្រឈមនឹងបញ្ហាដ៏ធំ ជាមួយនឹងកំណើនបន្ទុកការងារ ដែលមកពីការរីករាលដាលនៃជម្ងឺឆ្លងនៅទូទាំងពិភពលោក និងផ្លាស់ប្តូរកម្លាំងការងារទៅធ្វើការពីចម្ងាយ។ការគាំទ្រអ្នកប្រើប្រាស់ចុងក្រោយដែលកំពុងតែធ្វើការពីផ្ទះនោះត្រូវបានណែនាំនូវការប្រឈមថ្មីចាប់ តាំងពីបញ្ហានោះវាមិនត្រឹមតែជាការចូលទៅមើលតុការិយាល័យរបស់អ្នកប្រើដើម្បីដោះស្រាយ បញ្ហានោះទេ។ អ្នកដោះស្រាយបញ្ហាជាទូទៅមានទាំងដោះស្រាយនៅនឹងកន្លែង និងបញ្ជាអ្នកប្រើចុង ក្រោយឱ្យផ្លាស់ប្តូរលេខសម្ងាត់ និងគណនីផ្សេងដែលទាក់ទងនឹងសកម្មភាពនៃការប្រើប្រាស់។ ទាំង នេះរួមមានគណនីដែលបាន locked out, លេខសម្ងាត់អស់សុពលភាព (expired) និងលេខសម្ងាត់ ត្រូវបានផ្លាស់ប្តូរ។

 image

ការអនុវត្តដំណោះស្រាយផ្លាស់ប្តូរលេខសម្ងាត់ដោយខ្លួនឯង self-service password reset (SSPR) អាចជាដំណោះស្រាយឈ្នះលឿនសម្រាប់បុគ្គលិកព័ត៌មានវិទ្យាដែលកំពុងតែផ្តល់សេវាទាំងនៅនឹង កន្លែង និងបញ្ជាពីចម្ងាយ និងការយកចិត្តទុកដាក់លើការងារប្រចាំថ្ងៃ។ តោះយើងនាំទៅមើលថា ហេតុអ្វីដំណោះស្រាយ SSPR អាចក្លាយជាដំណោះស្រាយលឿនក្នុងការកាត់បន្ថយបន្ទុករបស់ បុគ្គលិកព័ត៌មានវិទ្យា។ 

កើនឡើងសម្ពាធទៅលើបុគ្គលិកព័ត៌មានវិទ្យា៖ ការឆ្លងរីករាលដាលនៃជម្ងឺនៅលើពិភពលោកនៅក្នុង ឆ្នាំនេះបានកំពុងតែប្រឈមសម្រាប់មនុស្សគ្រប់គ្នា។ មនុស្សជាច្រើបានសម្របខ្លួន សន្សំសំចៃ កើនឡើងបន្ទុក និងការផ្លាស់ប្តូរផ្សេងទៀតដែលកើតចេញពីផលប៉ះពាល់នៃកូវីដ១៩។ នៅដើមឆ្នាំនេះ ការរីករាលដាលនៃជម្ងឺបានបង្ហាញថា បុគ្គលិកព័ត៌មានវិទ្យាបានធ្វើការប្រកបដោយប្រសិទ្ធិភាពពី ចម្ងាយស្ទើរតែពេញ១ថ្ងៃ។ កិច្ចការនេះនាំឱ្យបុគ្គលិកព័ត៌មានវិទ្យាបានតស៊ូធ្វើការងារនេះសម្រាប់បញ្ជា បុគ្គលិកបច្ចេកវិទ្យាទាំងអស់។ បន្ទាប់មកមានការផ្តល់ជូនអ្នកប្រើប្រាស់ជាមួយនឹងការភ្ជាប់អ៊ីនធឺណិត នៅតាមផ្ទះថែមទៀត។ ទាំងនេះបានធ្វើឱ្យបុគ្គលិកព័ត៌មានវិទ្យាកើនឡើងនូវបន្ទុកការងារ។ ការអនុវត្ត ដំណោះស្រាយ SSPR អាចសម្រេចបាននូវគោលដៅទាំងពីរ។ ការទទួលយកដំណោះស្រាយ SSPR ជួយកាត់បន្ថយនូវចំនួនការហៅទៅកាន់សេវាព័ត៌មានវិទ្យា។ ថែមទាំង IT ក៏មើលឃើញពីតម្លៃនៃ SSPR ដែលងាយស្រួលក្នុងការអនុវត្ត និងចាប់ផ្តើមចេញជាលទ្ធផលភ្លាមៗដែរ។ 

អ្វីទៅជាដំណោះស្រាយ SSPR? ដំណោះស្រាយ SSPR ផ្តល់មធ្យោបាយមួយសម្រាប់អ្នកប្រើដើម្បី ដោះស្រាយបញ្ហាគណនីរបស់ពួកគេរួមមាន ការកំណត់លេខសម្ងាត់ថ្មី ដោះសោរគណនី (account unlock) និងលេខសម្ងាត់ផ្លាស់ប្តូរដោយស្វ័យប្រវត្តដោយមិនចាំបាច់មានជំនួយពីសេវាព័ត៌មានវិទ្យា។ ជាមួយនឹង SSPR អ្នកប្រើគ្រាន់តែចូលទៅកាន់ប្រព័ន្ធ និងផ្តល់ព័ត៌មានថាធ្លាប់បានប្រើដើម្បីបញ្ជាក់ពី អត្តសញ្ញាណរបស់ពួកគេ នៅពេលត្រូវការដើម្បីដោះសោរគណនីរបស់ពួកគេ ឬកំណត់លេខសម្ងាត់ថ្មី ។ SSPR ផ្លូវការកំណត់ការបញ្ជាក់រួមមានសំនួរសុវត្ថិភាព និង one time passcodes ផ្ញើជាអត្ថបទ ឬ អ៊ីម៉ែល។ លក្ខពិសសនៃដំណោះស្រាយ SSPR ផ្តល់នូវអត្ថប្រយោជន៍ដូចជា៖

–       ការអនុវត្តលឿន

–       សន្សំសំចៃការចំណាយ

–       មានគុណភាពខ្ពស់

–       បង្កើនសុវត្ថិភាព

 មិនមែនដំណោះស្រាយ SSPR ទាំងអស់សុទ្ធតែមានគុណភាពនោះទេ៖ ការអនុវត្ត SSPR solution អាចជាដំណោះស្រាយមួយលឿនសម្រាប់នាយកដ្ឋាន IT ដែលត្រូវបានលាតសន្ធឹងមួយនៅក្នុង ដំណាក់កាលកូវីដ១៩។ ទោះជាយ៉ាងណា មិនមែន SSPR ទាំងអស់សុទ្ធតែជោគជ័យនោះទេ។ ភាព ជោគជ័យដ៏ធំនៃ SSPR solution អាស្រ័យលើលក្ខណៈ និងតួនាទីនៃដំណោះស្រាយរបស់វារួមមាន៖

–       លក្ខណៈពិសេសនៃការដាក់បញ្ចូល

–       ភាពអាចប្រើបាន

–       សមត្ថភាពនៃការប្រើ MFA tool

 SSPR solution ពិតជាទទួលបានជោគជ័យ និងជាដំណោះស្រាយ១ដ៏លឿនសម្រាប់អ្នក IT អ្នកត្រូវតែ អនុលោម ១០០% ពីទីតាំងចុះឈ្មោះ។ ដូចជា ដំណោះស្រាយត្រូវលុបឈ្មោះអ្នកប្រើចេញ ដើម្បីឱ្យ ដំណើរការចុះឈ្មោះស្របច្បាប់៕