ព័ត៌មាន

សន្និសីទឧស្សាហកម្មអ៊ីនធឺរណិតអន្តរជាតិឆ្នាំ ២០២០ បើកដំណើរការនៅភាគឥសានប្រទេសចិន

សន្និសីទឧស្សាហកម្មអ៊ីនធឺរណិតអន្តរជាតិឆ្នាំ២០២០ (GIIC) បើកដំណើរការនៅថ្ងៃអាទិត្យក្នុងទីក្រុង Shenyang ភាគឥសាននៃប្រទេសចិន។ សន្និសីទនេះមានប្រធានបទផ្តល់សិទ្ធិអំណាចដល់សេដ្ឋកិច្ចដែលមានគុណវឌ្ឍន៍ថ្មី និងជួយជំរុញដល់កំណើនសេដ្ឋកិច្ចថ្មីៗ ប្រមូលផ្តុំអ្នកប្រាជ្ញកំពូលៗ និងអ្នកដឹកនាំវិសយឧស្សាហកម្មច្រើនជាងចំនួន ៣០នាក់មកពីប្រទេសចិន និងបរទេសដើម្បីពិភាក្សាបញ្ហាជាច្រើនទាក់ទងឧស្សាហកម្មអ៊ីនធឺរណិត។

 image

ព្រឹត្តិការណ៍នៅឆ្នាំនេះនឹងផ្តោតលើកម្មវិធី និងរបៀបថ្មី របស់ឧស្សាហកម្មអ៊ីនធឺរណិតក្នុងស្ថានការណ៍ការពារ និងគ្រប់គ្រងលើការរីករាលដាលនៃជំងឺកូវីដ១៩ និងក្នុងការជួយសហគ្រាសឱ្យបន្តការងារ និងមានផលិតកម្មឡើងវិញ។ គេក៏សង្កត់ធ្ងន់ផងដែរពីរបៀបដែលឧស្សាហកម្មអ៊ីនធឺរណិតអាចជំរុញគំរូនៃការអភិវឌ្ឍថ្មីរបស់ប្រទេសចិន“ចរន្តពីរ” (dual circulation) ដោយក្នុងនោះមានទាំងទីផ្សារនៅក្នុងស្រុកនិងក្រៅប្រទេសដើម្បីបំពេញបន្ថែម និងពង្រឹងគ្នាទៅវិញទៅមកដោយផ្តោតសំខាន់លើទីផ្សារក្នុងស្រុកជាកត្តាចម្បង។

image 

ការតាំងពិព័រណ៍នៃ GIIC បង្ហាញពីអន្តរកម្មនៃកម្មវិធីបណ្តាញ 5G ដូចជាការដំឡើងគ្រឿងបន្លាស់ដោយមានជំនួយពីបណ្តាញ5G និងបទពិសោធអន្តរកម្មរបស់ VR ដែលអាចប្រើបណ្តាញជាមួយ 5G បាន។ ព្រឹត្តិការណ៍រៀបចំរួមគ្នាដោយក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិន សមាគមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន និងរដ្ឋាភិបាលខេត្ត Liaoning៕