ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy Z Fold3 ប្រហែលជាមានភ្ជាប់ជាមួយនឹង S Pen

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បានបញ្ចេញនូវស្មាតហ្វូន Galaxy Fold និង Galaxy Z Fold2 ដែលជាស្មាតហ្វូនបត់បានអាចប្រើប្រាស់ជាស្មាតហ្វូនក៏បាននិងថេប្លេតក៏បាន។ តាមការបញ្ជាក់នៅក្នុងប៉ាតង់មួយដែលបានស្នើទៅកាន់ WIPO (World Intellectual Property Organisation) នោះ ស្មាតហ្វូន Galaxy Z Fold3 នេះប្រហែលជាមានភ្ជាប់ជាមួយនឹង​ S Pen ថែមទៀត។

វាមានការបង្ហាញថា សម្រាប់ប៊ិចនេះគឺមានភ្ចាប់ជាមួយនឹង S Pen ដែលដូចទៅនឹងស្មាតហ្វូន Galaxy Note ។ សម្រាប់រូបរាងរបស់គំនូសព្រាងនៃស្មាតហ្វូននេះគឺពិតជាអស្ចារ្យមែនទែន។ ប៉ាតង់នេះស្នើសុំនៅក្នុងខែមេសា ហើយវាក៏ត្រូវបានអនុម័តនៅក្នុងសប្តាហ៍នេះផងដែរដែលមានន័យថា  ក្រុមហ៊ុន Samsung គិតទៅលើការប្រើប្រាស់នូវ S Pen សម្រាប់ស្មាតហ្វូន Fold របស់ខ្លួន។ ស្មាតហ្វូន Galaxy Z Fold3 នេះនឹងបង្ហាញខ្លួននៅក្នុងឆមាសទី ២ ឆ្នាំ ២០២១ នេះ៕

image

image