ព័ត៌មាន

មេរោគ Maze បិទប្រតិបត្តិការរបស់ខ្លួនជាស្ថាពរ(Operations)

មេរោគ Maze (ransomware) ជាមេរោគមួយមានសមត្ថភាពខ្ពស់ និងធ្លាប់បានធ្វើការវាយលុកលើក្រុមហ៊ុន និងអង្គការនានានៅជុំវិញពិភពលោក  ហើយថែមទាំងបានទាមទារការទូទាត់រូបិយប័ណ្ណ (cryptocurrency) ជាថ្នូរនឹងការទទួលបានទិន្នន័យមកវិញដែលបានអ៊ិនគ្រីបដោយសុវត្ថិភាព។ ឥឡូវនេះ ប្រតិបត្តិកររបស់មេរោគបានប្រកាសបិទប្រតិបត្តិការមេរោគរបស់ខ្លួនជាផ្លូវការហើយ។ ការប្រកាសបិទប្រតិបត្តិការធ្វើឡើងនៅលើគេហទំព័រងងឹត។

សូមរំលឹកផងដែរថា  មេរោគ Maze បានធ្វើសកម្មភាពខុសពីអ្នកដទៃ ដោយវាមិនត្រឹមតែមានសមត្ថភាពអាចលួចយកទិន្នន័យដែលវារកឃើញនោះទេ វាថែមទាំងអាចបញ្ជូនទិន្ន័យទាំងនោះទៅកាន់ម៉ាស៊ីនមេ ដែលក្រុមហេគឃ័រគ្រប់គ្រង ហើយក្រោយមកវាធ្វើការគំរាមបញ្ចេញទិន្ន័យទាំងនោះនៅលើគេហទំព័រសាធារណៈប្រសិនបើពុំមានការបង់ប្រាក់លោះ៕

 image