ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy S21-series នឹងមានភ្ជាប់ជាមួយនឹងកាសស្តាប់ Galaxy Buds Beyond

ពេលនេះ វាមានដំណឹងល្អហើយ។ នៅក្នុងពេលនេះ ស្មាតហ្វូន  Galaxy S21 នឹងបង្ហាញខ្លួនលឿនជាងមុននៅឆ្នាំក្រោយនេះ ហើយពេលនេះយើងក៏មានការទម្លាយអំពីស្មាតហ្វូននេះផងដែរ។ កាសស្តាប់ AKG លែងមាននៅក្នុងប្រអប់ទៀតហើយ ហើយពេលនេះ ស្មាតហ្វូននេះនឹងមានភ្ជាប់ជាមួយនឹងកាសស្តាប់ថ្មីឈ្មោះហៅថា Galaxy Buds Beyond ។

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung មានការបន្ថែមជូននូវកាសស្តាប់នេះឥតគិតថ្លៃនៅក្នុងប្រអប់តែម្តង។ សម្រាប់ស្មាតហ្វូន iPhone 12 នេះមិនមានកាសស្តាប់នោះទេ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះពេលនេះគឺមានគម្រោងក្នុងការបន្ថែមនូវកាសស្តាប់នេះនៅក្នុងប្រអប់តែម្តង៕

image

image