ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy M12 ដែលមានថាមពលថ្មទំហំ 7,000 mAh ត្រូវបែកធ្លាយ

យើងបានលឺរួចមកហើយអំពីវត្តមានរបស់ស្មាតហ្វូន Galaxy F12 នាពេលខាងមុខរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung កាលពីដើមខែនេះ ហើយពេលនេះស្មាតហ្វូន Galaxy មួយទៀតនោះគឺមានឈ្មោះហៅថា​ M12 ។ សម្រាប់ស្មាតហ្វូននេះគឺមានលេខម៉ូឌែល SM-M127F និង SM-F127G ដែលសម្រាប់ប្រើប្រាស់ជាស្មាតហ្វូន Galaxy F12 និង M12 ។ ស្មាតហ្វូនទាំងពីរនេះគឺធ្វើការអភិវឌ្ឍនៅក្នុងរោងចក្ររបស់ក្រុមហ៊ុន Samsung នៅក្នុងប្រទេសឥណ្ឌា។

លក្ខណៈពិសេសរបស់ស្មាតហ្វូន M12 នេះគឺថាមពលថ្មទំហំ 7,000 mAh ។ យើងរំពឹងថា ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.7-inch និងកាមេរ៉ាខាងក្រោយ ៤ គ្រាប់ថែមទៀត។ ស្មាតហ្វូន M12 នេះមានរន្ធ headphone jack, USB Type-C port និង speaker grill ថែមទៀត៕

 image

image