ព័ត៌មាន

Arlo Video Doorbell កាមេរ៉ាសុវត្ថិភាពខ្ពស់កាពារគេហដ្ឋានរបស់អ្នក

Arlo Video Doorbell គឺជាឧបករណ៍បច្ចេកវិទ្យាថ្មីដែលត្រូវបានឌីស្សាញឡើងប្រកបដោយភាពឆ្លាតវៃដែលកន្តឹងទ្វាររោទិ៍វីដេអូធម្មតាជំនាន់មុនៗមិនអាចធ្វើបាន។ អ្នកអាចទទួលបាននូវការជូនដំណឹងនៅពេលដែលមានចលនាអ្វីមួយត្រូវបានរកឃើញ និងការទទួលបាននូវការខលនៅលើស្មាតហ្វូនរបស់អ្នកនៅពេលដែលកន្តឹងរោទិ៍នៅទ្វារនេះត្រូវបានចុច។

Arlo Video Doorbell ក៏មានការតភ្ជាប់ពេញលេញជាមួយនឹងប្រព័ន្ធសុវត្ថិភាព និងជំនួយការឆ្លាតវៃ Amazon Alexa និង OK Google ថែមទៀត។ ជាមួយនឹងឧបករណ៍នេះ អ្នកអាចធ្វើការថតរូបភាពចេញពីក្បាលដល់ក្រចកជើង ឬកញ្ចប់ឥវ៉ាន់នៅខាងក្រោមថែមទៀតជាមួយនឹងកម្រិតនៃការមើលដល់ទៅ 180° diagonal viewing angle និង 1:1 ratio ថែមទៀត។ 

វីដេអូខល៖ Arlo Video Doorbell អាចខលស្មាតហ្វូនរបស់អ្នកដោយផ្ទាល់នៅពេលដែលកន្តឹងរោទិ៍ទ្វាររបស់អ្នកត្រូវបានចុចដើម្បីធ្វើការធានាថាអ្នកមិនអាចខកខានភ្ញៀវណាម្នាក់នោះទេ។

ការចាប់ចលនា និងការជូនដំណឹង (Motion detection & alerts)៖ អ្នកអាចទទួលបាននូវការជូនដំណឹងនៅពេលដែលមានចលនាណាមួយត្រូវបានចាប់បាន ហើយអ្នកក៏អាចធ្វើការទស្សនាទៅលើការស្ទ្រីមវីដេអូចេញពីស្មាតហ្វូន ឬថេប្លេតរបស់អ្នកបានផងដែរ។ 

ងាយស្រួលក្នុងការឆ្លងឆ្លើយ (More ways to answer)៖ អ្នកអាចស្តាប់ និងនិយាយជាមួយនឹងភ្ញៀវបានច្បាស់ (2-way audio) ឬការឆ្លើយតបជាមួយនឹងសារដែលអ្នកបានថតទុកបានថែមទៀត។

Arlo Video Doorbell: សុវត្ថិភាពធន់ទៅនឹងគ្រប់អាកាសធាតុ៖ ឧបករណ៍ Arlo Video Doorbell បង្កើតឡើងសម្រាប់ធន់ទៅនឹងអាកាសធាតុមិនថាក្តៅ ត្រជាក់ ភ្លៀង ឬកំដៅព្រះអាទិត្យ។

ការតម្លើងជាមួយខ្សែដែលមានស្រាប់ (Wired Video Doorbell installation)៖ អ្នកអាចធ្វើការតភ្ចាប់ជាមួយនឹងខ្សែកន្តឹងរោទិ៍នៅទ្វារដែលមានស្រាប់។ ឧបករណ៍ Arlo Video Doorbell ទាមទារនូវការប្រើប្រាស់នូវកម្លាំងភ្លើងចន្លោះពី 16-24VAC ដើម្បីអាចដំណើរការបាន។

ការភ្ជាប់ជាមួយនឹងស៊ីរ៉ែន (Built-in siren)៖ អ្នកអាចកំណត់នូវសំឡេងស៊ីរ៉ែនដោយស្វ័យប្រវត្តិសម្រាប់ការប្រើប្រាស់ផងដែរ។

image

image