ព័ត៌មាន

ស្មាតហ្វូន iPhone 12 mini សាកថ្មយឺតជាងស្មាតហ្បូនសេរីមុនរបស់ខ្លួននៅពេលប្រើឆ្នាំងម៉ាញ៉េទិក MagSafe

 

ក្រុមហ៊ុនAppleបានផ្តល់ជូននូវលក្ខណៈពិសេសថ្មីបំផុតនៅក្នុងសេរីទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មី iPhone 12  mini ថ្មីរបស់ខ្លួននោះគឺសមត្ថភាពក្នុងការសាកថ្មដោយឥតខ្សែតាមរយៈការភ្ជាប់ម៉ាញ៉េទិក MagSafe ។ ខណៈពេលដែលម៉ូដែលនីមួយៗនៅក្នុងខ្សែទូរស័ព្ទ iPhone 12 គឺអាចសាកថ្មីដោយប្រើប្រាស់ឧបករណ៍សាកថ្មម៉ាញេទិក MagSafe របស់ក្រុមហ៊ុន Cupertino នោះ គេបង្ហាញថា iPhone 12 mini នឹងសាកថ្មចូលយឺតជាងទូរស័ព្ទជំនាន់មុនរបស់ខ្លួនបន្តិចដូចដែល ភ្នាក់ងារMacRumors ធ្វើការសាកល្បង ។

 យោងតាមប្រភពព័ត៌មានពីទំព័រគាំទ្រមួយដែលក្រុមហ៊ុនរកឃើញនៅលើគេហទំព័ររបស់ក្រុមហ៊ុន Apple បានបង្ហាញថា ឆ្នាំងសាកម៉ាញេទិក MagSafe អាចសាកថាមពលអគ្គីសនីដល់ទៅ ១២W នៃការបញ្ជូនថាមពលអគ្គីសនីតាមរយៈខ្សែរជញ្ចូន USB-C Power Delivery ដោយ iPhone 12 mini អាចសាកទទួលបានថាមពល ៩V / 2.03A។ ការចែកចាយថាមពលខ្ពស់បំផុត 15W នៅវ៉ាត់ម៉ោង 9V / 2.56A ឬខ្ពស់ជាងនេះសម្រាប់ជំនាន់ស្មាតហ្វូនបងប្អូនធំរបស់ iPhone 12 mini គឺស្មាតហ្វូន iPhone 12, iPhone 12 Pro និង iPhone 12 Pro Max។

គេហទំព័ររបស់ក្រុមហ៊ុន Apple បញ្ជាក់ថា “ថាមពលពិតប្រាកដដែលបញ្ជូនទៅទូរស័ព្ទ iPhone នឹងមានភាពខុសគ្នាអាស្រ័យលើបន្ទុកថាមពលរបស់ឆ្នាំងសាក និងលក្ខខណ្ឌប្រព័ន្ធ ដោយមានកត្តាដូចជាកត្តាសីតុណ្ហភាព និងសកម្មភាពប្រព័ន្ធ។ ភ្នាក់ងារសារព័ត៌មាននឹងផ្តល់ជូនការវិភាគលើពេលវេលាសាកថ្មរបស់ទូរស័ព្ទស្មាតហ្វូន iPhone 12 mini នៅពេលដែលក្រុមការងារបានកាន់ទូរស័ព្ទ ដូច្នេះសូមតាមដានលើការវិភាគលំអិតរបស់សារព័ត៌មាននាពេលអនាគត។

image

image