ព័ត៌មាន

មានទូទឹកកក សាមសុង Side By Side…ដូចមានឃ្លាំងរក្សាចំណីអាហារដ៏ធំមួយអ៊ីចឹង…!! សាមសុង Side By Side ជាជម្រើសទូទឹកកកដ៏ល្អបំផុតសម្រាប់គ្រួសារសម័យថ្មីដ៏ឆ្លាតវៃ…!!

កាលពីមុនមែន…! ទូទឹកកកឱ្យតែអាចក្លាសេ សាច់ ត្រី បន្លែ ភេសជ្ជៈបាន គឺបានហើយ…! អារឿងស៊ីភ្លើងច្រើន…មានសំឡេងរំខាន…មានក្លិនមិនល្អ…របស់របរដែលរក្សាទុកក្នុងហ្នឹងឆាប់ខូចគឺមិនសូវខ្វល់ទេ!! ប៉ុន្តែបែរមកខ្វល់ជាមួយនឹងការចំណាយច្រើន…ត្រូវទៅផ្សារញឹញាប់ដដែល ហើយជួនកាលមានបញ្ហាសុខភាពដោយសារតែការបរិភោគចំណីអាហារដែលបានដាក់ក្លាសេនោះផងក៏មាន!! ត្រូវអត់?

 image

ឥឡូវនេះរាល់បញ្ហាខាងលើគឺត្រូវបានដោះស្រាយបានយ៉ាងជឿទុកចិត្តបំផុតជាមួយនឹងបច្ចេកវិទ្យា SpaceMax ដែលបានបំពាក់លើទូទឹកកកដ៏វៃឆ្លាតបំផុតក្នុងឆ្នាំ 2020 ស៊េរី Side By Side! លោកអ្នកនឹងលែងបារម្ភពីការទុកដាក់បន្លែ ផ្លែឈើ ត្រី សាច់ ភេសជ្ជៈ និងចំណីអាហារផ្សេងៗបានតិចទៀតហើយ! ព្រោះ សាមសុង Side By Side មាន ផ្ទៃខាងក្នុងធំទូលាយផ្ទុកបានច្រើនបំផុត (ចំណុះផ្ទុករហូតដល់ 617 លីត្រ នៃផ្ទៃខាងក្នុង) ចំណេញពេលវេលាដើរផ្សារ ទិញតែមួយដងជាការស្រេច ថែមទាំងមានបំពាក់បច្ចេកវិទ្យា អ៊ីនវើទ័រលើកំប្រេះស័រ (Compressor) ជួយឱ្យទូទឹកកកស៊ីភ្លើងតិច គ្មានសំឡេងរំខាន ជាប់ធន់ ប្រើបានយូរឆ្នាំរហូតដល់ទៅ 21 ឆ្នាំ ឯណោះ!

 image

ដូច្នេះបើលោកអ្នកចង់ទិញទូទឹកកកដ៏វៃឆ្លាតចំណុះធំ និងល្អស័ក្តិសមបំផុតជាមួយនឹងការរស់នៅដែលប្រកបដោយភាពទាន់សម័យ ស៊ីវីល័យ ចំណេញពេលវេលា សូមកុំភ្លេចនឹកដល់ Side By Side SpaceMax ! ព្រោះវាមានលក្ខណៈពិសេសតែមួយគ្មានពីរដោយផ្ទៃខាងក្នុងត្រូវបានរចនាឡើងមានភាពធំទូលាយល្អ អាចផ្ទុកចំណីអាហារបានច្រើន និងជួយរក្សាភាពស្រស់នៃចំណីអាហារទាំងអស់បានយូរ ក៏ដូចជារក្សារសជាតិឱ្យនៅឆ្ងាញ់ដូចដើម…!!

 ទូទឹកកក Side By Side បច្ចេកវិទ្យា SpaceMax ផ្ទៃខាងក្នុងទំហំធំ ទូលាយ ផ្ទុកអាហារបានច្រើន សន្សំសំចៃពេលវេលា បង្កើនការរស់នៅឱ្យកាន់តែមានសុភមង្គលគ្រប់ក្រុមគ្រួសារ! តោះ…នៅចាំអីទៀត…ប្រញាប់ទិញមួយគ្រឿងសម្រាប់គេហដ្ឋានឥឡូវនេះភ្លាមទៅ…!! ដើម្បីចង់ជ្រាបឱ្យកាន់តែច្បាស់សូមអញ្ចើញមកទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើបសាមសុង ឬតាមដេប៉ូចែកចាយបន្តដែលនៅជិតលោកអ្នកបំផុត។ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកក៏អាចទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនដោយឥតគិតថ្លៃតាមរយៈលេខ៖ 1800 203 232 !!