ព័ត៌មាន

មេរោគ Gitpaste-12 ចម្លងតាមរយៈសេវា GitHub និង Pastebin Linux Servers និងឧបករណ៍IoT

Gitpaste-12 គឺជាពពួកមរោគ Worm ថ្មីមួយដែលប្រើប្រាស់សេវា GitHub និង Pastebin សម្រាប់លេខកូដ និងមានម៉ូឌុលវាយប្រហារខុសគ្នាយ៉ាងហោចណាស់ចំនួន១២។​ មេរោគនេះរកឃើញដោយមន្ទីរពិសោធន៍ Juniper Threat Labs ។ តាមលក្ខណៈបច្ចេកទេស Worm ជាប្រភេទមេរោគដែលចម្លងមេរោគពីកុំព្យូទ័រទៅកាន់កុំព្យូទ័រ។ មេរោគនោះអាចចម្លងដោយពុំចាំបាច់មានការបញ្ជារបស់មនុស្ស ហើយវាមិនចាំបាច់ភ្ជាប់ខ្លួនវាទៅនឹងកម្មវិធីសូហ្វវែរ(softwareprogram)ដើម្បីបង្កការខូចខាតទេ។

 គោលដៅរបស់ Gitpaste-12 គឺម៉ាស៊ីនមេ x86 ដែលមានមូលដ្ឋានលើលីនុចក៏ដូចជាឧបករណ៍ដែលមានមូលដ្ឋានលើលីនុច ARM និង MIPS ។ មេរោគរៀបចំប្រព័ន្ធ ដោយសម្អាតប្រព័ន្ធការពារដូចជា rules, selinux, apparmor និងកម្មវិធីការពារ និងកម្មវិធីតាមដានផ្សេងៗទៀត។ ដូចគ្នានឹងពពួក Worm ដទៃទៀតដែរ Gitpaster-12 ពិតជាមានសមត្ថភាពដំណើរមេរោគលើ cryptocurrency monero ។

ស្គ្រីបដំណើរការលើពពួកមេរោគ Gitpaste-12 ដែលនឹងធ្វើការវាយប្រហារលើប្រើម៉ាស៊ីនផ្សេងៗ ដោយគ្រាន់តែធ្វើការចម្លង និងផ្សព្វផ្សាយតាមរបៀបស្វ័យប្រវត្ដិ ក្នុងនាមជាពពួកមេរោគ Worm ។ កត្តានេះ មេរោគជ្រើសរើសយក CIDR ចំនួន ០៨ ដោយចៃដន្យសម្រាប់ការវាយប្រហារ ហើយនឹងព្យាយាមវាយប្រហារលើអាសយដ្ឋានទាំងអស់ផងដែរ។ចំនុចងាយរងគ្រោះចំនួន ១១ដែល Gitpaste-12 ប្រើប្រាស់រួមជាមួយឧបករណ៍បណ្តេញតាមប្រពន្ធ័ទូរគមនាគមន៍ដើម្បីចែកចាយមេរោគ៖ 

CVE-2017-14135

Webadmin plugin for opendreambox

CVE-2020-24217

HiSilicon based IPTV/H.264/H.265 video encoders

CVE-2017-5638

Apache Struts

CVE-2020-10987

Tenda router

CVE-2014-8361

Miniigd SOAP service in Realtek SDK

CVE-2020-15893

UPnP in dlink routers

CVE-2013-5948

Asus routers

EDB-ID: 48225

Netlink GPON Router

EDB-ID: 40500

AVTECH IP Camera

CVE-2019-10758

Mongo db

CVE-2017-17215

(Huawei router)

 image