ព័ត៌មាន

មន្ទីរពេទ្យជាច្រើននៅក្នុងទីក្រុង Vermont ពេលនេះក្លាយជាជនរងគ្រោះនៃការវាយប្រហារមេរោគ Ransomware

សាកលវិទ្យាល័យ Vermont Health Network ពេលនេះបានក្លាយជាជនរងគ្រោះនៃការវាយប្រហារដោយសារតែមេរោគឧក្រិដ្ឋកម្មអ៊ីនធឺរណិត។ ការវាយប្រហារអ៊ីនធឺរណិតនេះគឺមានគោលដៅវាយប្រហារទៅលើមន្ទីរពេទ្យចំនួន ៦ ទៀតនៅក្នុង Vermont និង New York ដែលបណ្តាលអោយមានបញ្ហាទៅលើបណ្តាញ Network នៃកុំព្យូទ័ររបស់ខ្លួន។

មន្ទីរពេទ្យនេះបញ្ជាក់ថា  ‘MyChart’ និងការណាត់ជួបជាច្រើនទៀតគឺមានការរងគ្រោះដោយសារតែបញ្ហានេះ។ FBI បដិសេធមិននិយាយអំពីការវាយប្រហារដោយសារតែមេរោគ ransomware នេះទេ។ វាអាចនឹងរងគ្រោះដោយសារតែការវាយប្រហារដោយសារតែមេរោគ Ryuk ដែលធ្វើអោយមានការប៉ះពាល់ទៅលើមន្ទីរពេទ្យចំនួន ៥ នៅក្នុងសហរដ្ឋអាមេរិក។

Ryuk គឺជាប្រភេទមេរោគ  crypto-ransomware ដែលប្រើប្រាស់នូវការអ៊ីនគ្រីបក្នុងការចូលទៅក្នុងប្រព័ន្ធនេះ ឧបករណ៍នេះ និង File នេះរហូតដល់ទៅ​ការបង់លោះត្រូវបានចំណាយ។ នៅក្នុងសប្តាហ៍នេះ Cybersecurity & Infrastructure Security Agency (CISA) បានបញ្ជាក់នៅលើវេបសាយរបស់ខ្លួនថា សកម្មភាពនៃមេរោគ  Ransomware នេះគឺមានគោលដៅទៅលើវិស័យសុខាភិបាល និងសុខភាពសាធារណៈ៕

image

image