ព័ត៌មាន

ក្រុមហ៊ុន Capcom បញ្ជាក់ពីការបំពានទិន្នន័យ ក្រោយពីទិន្នន័យរបស់អ្នកលេងហ្គេមត្រូវគេលួចនៅក្នុងការវាយប្រហារតាមអ៊ីនធឺរណិត

 

ក្រុមហ៊ុនហ្គេមជប៉ុន Capcom ប្រកាសពីការបំពានទិន្នន័យ ក្រោយពីបញ្ជាក់ថា អ្នកវាយប្រហារបានលួចយកព័ត៌មានរបស់អតិថិជន និងបុគ្គលិកក្នុងកំឡុងពេលវាយប្រហារ។គេស្គាល់ថា ក្រុមហ៊ុន Capcom ជាអ្នកអភិវឌ្ឍន៍សិទ្ធិអាជីវកម្មហ្គេមល្បីៗរួមមាន Street Fighter, Resident Evil, Ghosts និង Goblins, Devil May Cry និង Mega Man។ ក្រោយមកគេដឹងថា ប្រតិបត្តិការមេរោគ Ragnar Locker (ransomware) បណ្តាលឱ្យមានការវាយលុកតាមអ៊ិនធឺរណិតលើក្រុមហ៊ុន Capcom ក្រោយពីអ្នកស្រាវជ្រាវសន្តិសុខបានរកឃើញគំរូមេរោគនៅក្នុងការវាយប្រហារ។

ខណៈពេលដែលប្រតិបត្តិការមេរោគអេឡិចត្រូនិច (ransomware) ធ្វើការវាយប្រហារលួចយកឯកសារដែលមិនបានអ៊ិនគ្រីបមុនពេលឧបករណ៍ដែលបានអ៊ិនគ្រីបជាយុទ្ធសាស្រ្តជំរិតទារប្រាក់ពីរដង។ ក្រុមហ៊ុន Capcom បានបញ្ជាក់ថា មិនមានការចង្អុលបង្ហាញថាទិន្នន័យណាមួយត្រូវបានគេលួចនោះទេ។ នៅក្នុងអំឡុងពេលនៃការវាយប្រហារនេះ ក្រុមហេគឃ័របានទទួលនូវឈ្មោះអាស័យដ្ឋានភេទ លេខទូរស័ព្ទ អាស័យដ្ឋានអ៊ីម៉ែល ថ្ងៃខែឆ្នាំកំណើត ឈ្មោះវិនិយោគិន និងរូបថត។

សម្រាប់និយោជិក ព័ត៌មានដែលបានលាតត្រដាងរួមមានឈ្មោះ អាស័យដ្ឋាន ព័ត៌មានលិខិតឆ្លងដែន ហត្ថលេខា ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ រូបថត អាស័យដ្ឋានអ៊ីមែល និងព័ត៌មានជាច្រើនទៀត។ ដើម្បីទទួលបានសុវត្ថិភាពអ្នកប្រើប្រាស់គួរតែប្តូរលេខកូដ និងត្រូវតែប្រាកដថាលេខកូដនោះមិនប្រើប្រាស់លើគេហទំព័រផ្សេង៕

image