ព័ត៌មាន

សម្បកទូរស័ព្ទរបស់ស្មាតហ្វូន Samsung Galaxy A32 5G បែកធ្លាយនៅលើអនឡាញ

ក្រុមហ៊ុនផលិតសម្បកទូរស័ព្ទជាច្រើនជាធម្មតាមានគម្រោង និងផលិតនូវផលិតផលជាច្រើនមុនការប្រកាសបង្ហាញនូវស្មាតហ្វូនថ្មីៗដែលមានការបង្ហាញអំពីរូបរាងរបស់ស្មាតហ្វូននេះ។ នេះគឺជាស្មាតហ្វូន  Samsung Galaxy A32 5G ដែលនឹងក្លាយជាស្មាតហ្វូន 5G ដែលមានតម្លៃសមរម្យបំផុតក្នុងការប្រើប្រាស់។

យើងអាចមើលឃើញថា ស្មាតហ្វូននេះមានអេក្រង់ប្រភេទ  Infinity-U ។ វាក៏មានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងជាមួយនឹងប៊ូតុង Volume នៅគែមផ្នែកខាងស្តាំថែមទៀត។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានកាមេរ៉ា ៣ គ្រាប់ដែលមានកាមេរ៉ាគោលទំហំ 48MP ជាមួយនឹងសេនស័រ ultrawide sensor និង  2MP depth ថែមទៀត។ ផ្នែកខាងក្រោមរបស់ស្មាតហ្វូននេះគឺមានរន្ធ  headphone jack, USB-C port, speaker និង microphone ថែមទៀត៕

image

image