ព័ត៌មាន

ហេគឃ័រលួចប្រាក់ 800 000អ៊ឺរ៉ូពីអេធីអឹមនៅក្នុងប្រទេសអ៊ីតាលីដោយប្រើប្រាស់ Black Box ដើម្បីវាយប្រហារ

អង្គភាពព្រហ្មទណ្ឌមួយបានលួចលុយពីម៉ាស៊ីនអេធីអឹមចំនួន៣៥គ្រឿង និងអ្នកចែកចាយសាច់ប្រាក់នៅតាមការិយាល័យប្រៃសណីយ៍ដែលប្រតិបត្តិការដោយធនាគារអ៊ីតាលីដោយប្រើវិធីសាស្ត្រវាយប្រហារ (Black Box attack )។ ទីភ្នាក់ងារអនុវត្តច្បាប់អ៊ីតាលីបានបញ្ជាក់ថា អង្គភាព Carabinieri of Monza រងការវាយប្រហារពីក្រុមក្មេងទំនើង។ភ្នាក់ងារពង្រឹងច្បាប់អ៊ីតាលីបានបញ្ជាក់ថា ក្រុមបង្កបទឧក្រិដតាមអ៊ីនធឺណិតបានលួចលុយប្រហែល ៨០០ ០០០ អ៊ឺរ៉ូនៅក្នុងរយៈពេលតែ ៧ខែដោយប្រើវិធីសាស្ត្រវាយប្រហារ (Black Box attack )។

មេបញ្ជាការដ្ឋានខេត្តបានស៊ើបអង្កេតលើមនុស្សចំនួន ១២នាក់ដែលក្នុងនោះមាន ៦ នាក់ត្រូវបានចាប់ខ្លួនកាលពីចុងសប្តាហ៍មុននេះដោយយោងទៅតាមក្រឹត្យនៃការចាប់ខ្លួនជនសង្ស័យម្នាក់ដែលចេញផ្សាយដោយការិយាល័យរដ្ឋអាជ្ញាសាធារណៈនៅក្នុងទីក្រុង Monza ពីបទមានពាក់ព័ន្ធជាមួយការលួច។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បញ្ជាក់ថាក្រុមក្មេងទំនើងបង្កបទល្មើសមានមូលដ្ឋានភស្តុភារជាច្រើននៅក្នុងខេត្ត Milan, Monza, Bologna, Modena, Rome, Viterbo, Mantua, Vicenza, និង Parma នៃប្រទេសអ៊ីតាលី។

ការវាយប្រហារ BlackBox

 ការវាយប្រហារ “Black box” ជាប្រភេទនៃការវាយប្រហារ jackpotting មានគោលបំណងបង្ខំឱ្យម៉ាស៊ីនអេធីអឹមចែកចាយប្រាក់។ ឧបករណ៍ដែលមិនទទួលបានការអនុញ្ញាតបានបញ្ជូនអ្នកគ្រប់គ្រងទៅបញ្ជាឱ្យម៉ាស៊ីនដកលុយអេធីអឹម។ នៅក្នុងការវាយប្រហារនេះ ឧបករណ៍ប្រអប់ខ្មៅដូចជាឧបករណ៍ចល័តឬ Raspberry ត្រូវបានភ្ជាប់ទៅនឹងអេធីអឹម ហើយអ្នកវាយប្រហារបានប្រើប្រាស់វាដើម្បីបញ្ជូនពាក្យបញ្ជាទៅម៉ាស៊ីន។

ការវាយប្រហារប្រអប់ខ្មៅអេធីអឹម(ATM black box attacks) មានការពេញនិយមយ៉ាងខ្លាំងក្នុងប្រព័ន្ធអ៊ិនធឺរណិតនៅក្រោមដីហើយអ្នកគំរាមកំហែងជាច្រើនផ្សេងទៀតផ្តល់ជូននូវឧបករណ៍ផ្នែករឹងនិងមេរោគដើម្បីសម្របសម្រួលលើម៉ាស៊ីនអេធីអឹម៕

 image

image