ព័ត៌មាន

ក្រុមហេគឃ័ររបស់ប្រទេសកូរ៉េខាងជើងបានកំណត់គោលដៅលើក្រុមហ៊ុនបង្កើតវ៉ាក់សាំងការពារកូវីដ AstraZeneca

ក្រុមហ៊ុនឱសថអង់គ្លេស AstraZeneca ជាក្រុមហ៊ុនផលិតឱសថឈានមុខគេក្នុងការអភិវឌ្ឍវ៉ាក់សាំងការពារជំងឺ Covid-19 រងការវាយប្រហារពីក្រុមហេគឃ័រកូរ៉េខាងជើង។ គេសង្ស័យក្រុមហេគឃ័រកូរ៉េខាងជើងបានព្យាយាមបំបែកប្រព័ន្ធរបស់ក្រុមហ៊ុន AstraZeneca នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយមានមនុស្សចំនួនពីរ នាក់ដែលមានចំណេះដឹងអំពីបញ្ហានេះបានរាយការណ៍ប្រាប់ភ្នាក់ងារព័ត៌មាន។

ក្រុមហេគឃ័របានដើរតួធ្វើជាអ្នកជ្រើសរើសនៅលើបណ្តាញLinkedIn និងWhatsApp ហើយបានទាក់ទងជាមួយបុគ្គលិកក្រុមហ៊ុន AstraZeneca ដោយសន្យាផ្តល់ការងារដោយតាមពិតវាជាការងារក្លែងក្លាយ។ ឯកសារភ្ជាប់ដើម្បីបញ្ជាក់ស្ថានភាពការងារមានភ្ជាប់ជាមួយកូដព្យាបាទដែលបង្កើតឡើងដើម្បីអាចឲ្យក្រុមហេគឃ័រហេគចូលប្រើប្រាស់កុំព្យូទ័ររបស់ជនរងគ្រោះទាំងនោះ។ បើទោះបីជាពួកគេមិនទទួលបានជោគជ័យក៏ដោយ ការវាយប្រហារទាំងនោះបានកំណត់គោលដៅលើមនុស្សជាច្រើនរួមទាំងលើបុគ្គលិកដែលធ្វើការដែលកំពុងធ្វើការស្រាវជ្រាវ លើជំងឺ COVID-19។ មន្រ្តីបេសកកម្មរបស់កូរ៉េខាងជើងនៅអង្គការសហប្រជាជាតិនៅក្នុងទីក្រុងហ្សឺណែវបានបដិសេធមិនបកស្រាយលើការចោទប្រកាន់នេះទេ។ 

ប្រភពព័ត៌មានបានបញ្ជាក់ប្រាប់ភ្នាក់ងារសារព័ត៌មានថា ឧបករណ៍ និងបច្ចេកទេសដែលគេប្រើប្រាស់នៅក្នុងការវាយប្រហារបង្ហាញថា វាជាដំណើរការហេគជាបន្តបន្ទាប់ ហេគក្រុមឃ័រ​ទាំងនោះប្រើប្រាស់យុទ្ធនាការលួចស្តាប់ ហើយមន្រ្តីសហរដ្ឋអាមេរិក និងអ្នកស្រាវជ្រាវផ្នែកសន្តិសុខអ៊ីនធឺរណិតបានសន្មតថាវាការវាយប្រហាររបស់ហេគឃ័រនៃប្រទេសកូរ៉េខាងជើង។ យុទ្ធនាការវាយប្រហារនោះបានកំណត់គោលដៅលើអង្គភាពការពារជាតិ និងអង្គភាពប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែក៏បានកំណត់គោលដៅលើអ្វីដែលមានជាប់ទាក់ទងទៅនឹងជំងឺ COVID នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ នេះបើយោងតាមការបញ្ជាក់ពីមនុស្សចំនួន០៣ នាក់ដែលបានធ្វើការស៊ើបអង្កេតលើការវាយប្រហារនេះ៕ 

 image

image