ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy S21 បង្ហាញខ្លួននៅលើ GeekBench ជាមួយនឹងរ៉េមទំហំ 8GB និងបន្ទះឈីប Snapdragon 888

នៅក្នុងពេលថ្មីៗនេះ វាមានការបែកធ្លាយអំពីរូបភាពរបស់ស្មាតហ្វូនត្រកូល  Samsung Galaxy S series ហើយនោះគឺជាស្មាតហ្វូន  Galaxy S21 ដែលមានការបង្ហាញខ្លួននៅលើ Geekbench ។ ស្មាតហ្វូននេះមានម៉ូឌែល  SM-G991U ហើយវាមានបន្ទះឈីបដែលជាកូដហៅថា  “lahaina” ។

ថ្មីៗនេះ កូដនេះគឺសំដៅទៅលើបន្ទះឈីប  Qualcomm Snapdragon 888 chipset ។ ស្មាតហ្វូននេះមានរ៉េមទំហំ 8GB និងប្រព័ន្ធប្រតិបត្តិការ  Android 11 ។ ស្មាតហ្វូន Samsung Galaxy S21 series នឹងបង្ហាញខ្លួននៅដើមឆ្នាំក្រោយនេះគឺនៅក្នុងខែមករា។ ស្មាតហ្វូននេះមានរូបរាងស្រស់ស្អាតមែនទែន។

សម្រាប់ស្មាតហ្វូនប្រភេទ Ultra នេះក៏មានការទ្រទ្រង់ជាមួយនឹងប៊ិច S Pen ថែមទៀត។ ស្មាតហ្វូននេះគឺជាជំនាន់ចុងក្រោយរបស់ស្មាតហ្វូន  Galaxy Note series ដោយសារតែស្មាតហ្វូននេះមានការធ្លាក់ចុះទៅលើការលក់របស់ខ្លួន ហើយក្រុមហ៊ុន Samsung ក៏ផ្តោតទៅលើស្មាតហ្វូនដែលអាចបត់បានដូចជា Z Fold និង Z Flip ៕

image

image